Connect with us

ព័ត៌មានជាតិ

បុរស​ស្លៀក​ឈុត​ទាហានម្នាក់​ ត្រូវ​គេ​វាយ​របួសធ្ងន់ និងស្លាប់ពេល​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​

បានផុស

នៅ

​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​ស្រុក​ម៉ាឡៃ បុរស​វ័យ​ចំណាស់​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន ត្រូវ​ជន​មិន​ស្គាល់​ឈ្មោះ​ វាយ​ជាច្រើន​ដំបង​ បណ្តាល​ឲ្យ​របួសធ្ងន់ រួច​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិ​បន្ទាយ​ទី​ពី ឃុំ​អូ​ទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ​ រ៉ុង​ រឿង ប្រុស អាយុ​៦១ ឆ្នាំ​រស់នៅ​ក្នុងភូមិ​បន្ទា​យ​ទី​ពី ឃុំ​អូ​ទំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា ​នៅពេល​ព្រឹក​នោះ​ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ ត្រូវគេ​វាយ​ដុំ​ឡើង​សុសសាច់​ដេក​សន្លប់​នៅ​កន្លែង​ ស្របពេលនោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ជីវិត​ដោយសារតែ​ការ​វាយនោះ​របួសធ្ងន់​ពេក​ បានធ្វើឲ្យជនរងគ្រោះ​បាត់​បង់ជីវិត​ទៅ ចំណែក​ឃាតក​ដៃដល់​រត់​គេចខ្លួន​បាត់​។ ​

បើ​តាម​ការ​សន្និដ្ឋានរ​បស់​សមត្ថកិច្ច​ថា​ ឃាតក​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នេះ​ប្រហែល​ទាស់​ពាក្យសម្តី​ក្នុង​កន្លែង​ផឹក​ស៊ី​សមត្ថកិច្ច​កំពុង​តែ​ស្វែង​ស្រាវជ្រាវ​រក​ចាប់​ឃាតក​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ ហើយ​ពេល​ដែល​ចាប់​បាន​ទើប​ដឹង​មូលហេតុ​អំពី​ការ​សម្លាប់​នេះ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ឃាត់ខ្លួនសន្តិសុខម្នាក់ក្រោយលួចម៉ូតូបុគ្គលិកក្រុមហ៊ុន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម