Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​នៅតែ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយធំ​ក្នុងអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅតែ​បន្ត​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ជួបជុំគ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ និង​ពិធីសែនព្រេន​នានា​ នៅពេល​ខាងមុខនេះ​ដើម្បី​ទប់​ស្កាត់​ការឆ្លងរីក​រាលដាល​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​។​

​លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី​១ ខែកម្ភៈ​ នេះថា​ ការហាម​ប្រាម​របស់​ក្រសួងសុខាភិបាល​ពី​ការជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​កំឡុង​ ខែមេសា​ខាងមុខនេះ​ធ្វើឡើង​ដោយសារតែ​ស្ថានភាព​នៃ​ការចម្លង​វីរុស​កូវីដ​-១៩នៅលើ​បណ្តា​ប្រទេស​លើ​សកលលោក​ និង​នៅក្នុង​តំបន់​ពិសេស​ប្រទេស​វៀតណាម​និង​ថៃ​នៅ​មិនទាន់​មានការ​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ហើយ​កំណើន​នៃ​ការចម្លង​វីរុស​កូវីដ​-១៩និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ​នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ «​ទោះបីជា​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ទប់ស្កាត់​កុំ​ឲ្យ​មានការ ចម្លង​វីរុស​កូវីដ​-១៩​នៅក្នុង​សហគមន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាពល្អ​ហើយក៏​ដោយ ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​តែ​ជាការ​គំរាមកំហែង​សុខភាព​សាធារណៈ​ ហើយ​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ​នៅក្នុង​ប្រទេស​ក៏​នៅ​ខ្ពស់​នៅឡើយ​ដោយសារ​ប្រទេសជិតខាង​យើង​មាន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​កំពុង​មាន​ការ​ផ្ទុះឡើង​ការចម្លង​វីរុស​កូ​វីដ​-១៩ជាថ្មីទៀត​នៅក្នុង​សហគមន៍​»​។​

លោក​រដ្ឋមន្ត្រី​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​បន្ត​អនុវត្ត​ការ ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ពិធីសែនព្រេន​នានា នៅពេល​ខាងមុខនេះ​។​ ក្នុងនោះ​ត្រូវ​ជ្រើសរើស​ដំណើរ​កម្សាន្ត​ដាច់​ដោយ​ឡែក​ជា​លក្ខណៈ​គ្រួសារ​ដែល​មិនមាន​ការជួប​ជុំគ្នា​ច្រើន​ដូចជា​ការដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅតាម​ទី​រមណីយដ្ឋាន​ឬ​ទីកន្លែង​កម្សាន្ត​ដែលមាន​បរិយាកាស​ល្អ​មាន​ខ្យល់​ចេញចូល​ល្អ​គ្រប់​គ្រាន់​មិន​ឋិត​ក្នុង​ទី​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ជាដើម​។​ត្រូវ​កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការជួប​ជុំគ្នា​ដែលមាន​មាន​មនុស្សម្នា​ច្រើន​ដូចជា​ការ​ធ្វើដំណើរ​កម្សាន្ត​ប្រមូលផ្តុំ​គ្នាច្រើន​បរិភោគ​អាហារ​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ខាងក្រៅ​ផ្ទះ​ការ​ជប់លៀង​ទ្រង់ទ្រាយ​ធំ​ជាដើម​។ ​ត្រូវ​ជៀសវាង​ការជួប​ជុំគ្នា​លេងល្បែង​ស៊ីសង​ការ​ច្រៀង​រាំ​ដែល​មិនមាន​គម្លាត​សុវត្ថិភាព​ឬ​ការជួប​ជុំគ្នា​ស៊ីផឹក​គគ្រឹកគគ្រេង​និង​ជៀសវាង​ការសេព​គ្រឿង​ស្រវឹង​ច្រើន​ព្រមទាំង​ត្រូវ​ចៀសវាង​ការប្រើប្រាស់​គ្រឿងញៀន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាចជា​កត្តា​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង​ឬ​កើតរោគ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ជាងនេះទៀត​ត្រូវ​ជៀសវាង​ទៅ​កន្លែង​កម្សាន្ត​នៅតាម​បែប​ជា​រង្គ​សាល​ខារ៉ាអូខេ​​ឬ​ក្លឹប​កម្សាន្ត​នានា​ដែល​ប្រមូលផ្ដុំ​គ្នាច្រើន​និង​មាន​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វី​ដ​១៩ និង​ដែល​មិនមាន​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ គណៈបញ្ជាការ​ឯកភាព​ឃុំ​/​សង្កាត់​/​ខណ្ឌ ជាពិ​សេស​ខេត្ត​ជាប់​ព្រំប្រទល់​សូម​យកចិត្តទុកដាក់​គ្រប់គ្រង​ចរាចរណ៍​ពល​ករ ឬ​អ្នកដំណើរ​ និង​ការ​ធ្វើ​ចត្តាឡី​ស័ក​របស់​អ្នកដំណើរ ឲ្យ​បាន​ហ្មត់ចត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការចម្លង​វីរុស​កូ​វីដ​-១៩​ចូលមក​កម្ពុជា​។​

ជាមួយគ្នានេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​គណៈបញ្ជាការ​ឯកភាព​ឃុំ​/​សង្កាត់​/​ខណ្ឌ គណៈកម្មាធិការ​ថែរក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅតាម​ទីកន្លែង​កម្សាន្ត​នានា ម្ចាស់​សណ្ឋាគារ​ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន ទី​វត្តអារាម និង​គណៈកម្មាធិការ​វត្ត​ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មានការ​អនុវត្តន៍​វិធានការ​សុខាភិបាល​ផងដែរ​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន៤៦៦​នាក់​ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន៤៤៣​នាក់ និង​អ្នកជំងឺ​២៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម