ការនាំចេញ​អង្ករ​បាន​ថយ​ចុះ​ជាង​៣២​ភាគរយ​ក្នុង​ខែមករា បើ​ប្រៀបធៀប​ពេល​ដូចគ្នា​ឆ្នាំ​២០២០
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការនាំចេញ​អង្ករ​បាន​ថយ​ចុះ​ជាង​៣២​ភាគរយ​ក្នុង​ខែមករា បើ​ប្រៀបធៀប​ពេល​ដូចគ្នា​ឆ្នាំ​២០២០

Published

on

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​ខែមករា ឆ្នាំ២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ជាង​៣​ម៉ឺន​តោន បាន​ថយចុះ​ជាង​៣២​ភាគរយ បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០ នេះ​បើ​យោងតាម​របាយ​ការ​ណ៍​ផ្ញើជូន​សម្ដេច​តេ​ជោ ហ៊ុន សែន។

របាយការណ៍​ស្តី​ពី​ស្ថានភាព នៃ​ការនាំចេញ​អង្ករ​ក្នុង​ខែមករា ឆ្នាំ​២០២១ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែមករា បាន​បញ្ជាក់​ថា ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​របស់​កម្ពុជា ក្នុង​ខែ​ដំបូង ឆ្នាំ​២០២១ ទៅកាន់​ទិសដៅ​២៨​ប្រទេស សម្រេចបាន​៣៤ ២៧៣ តោន ថយចុះ​១៦១៧៧​តោន (​ស្មើនឹង ៣២.០៧​ភាគរយ​) បើ​ប្រៀបធៀប​នឹង​ខែ​ដំបូង​ដូចគ្នា ឆ្នាំ​២០២០​។ ក្នុង​នោះ ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន នៅតែ​បន្ត​ឈរ​លំដាប់​ទី​១ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ចំនួន ១៦ ១៦៣​តោន​, ប្រទេស​បារាំង ឈរ​នៅ​លំដាប់​ទី​២ មាន​បរិមាណ ៣ ៧២៣​តោន​, ប្រទេស​ហ្គា​បុ​ង ឈរ​នៅ​លំដាប់​ទី​៣ មាន​ចំនួន ៣ ៥៧០​តោន​, ប្រទេស​ម៉ាឡេស៊ី ឈរ​លំដាប់​លេខ​៤ មាន​ចំនួន​៣១៨៤​តោន​, ប្រទេស​អូស្ត្រាលី ឈរ​លំដាប់​លេខ​៥ មាន​ចំនួន​៩០៨​តោន​, សាធារណរដ្ឋ​ឆែក ឈរ​លំដាប់​ទី​៦ មាន​ចំនួន​៨៩៥​តោន​, ប្រទេស​អេ​ស្ប៉ា​ញ ឈរ​លំដាប់​ទី​៧ មាន​ចំនួន​៧៨៦​តោន​, ប្រទេស​ណេ​ដឺ​ឡិន ឈរ​លំដាប់​ទី​៨ មាន​ចំនួន​៧៥២ តោន​, ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ឈរ​លំដាប់​ទី​៩ មាន​ចំនួន​៥៦២ តោន និង​ប្រទេស​ម៉ា​យុ​ត ឈរ​លំដាប់​ទី​១០ មាន​ចំនួន​៥០៣ តោន​។

ចំណែក​អង្ករ ដែល​នាំចេញ​ទៅកាន់​ប្រទេស​នៅ​សហភាព​អឺរ៉ុប មាន​ចំនួន​១៤ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧៦៣៥ តោន ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៦ ១៦៣​តោន អាស៊ាន​ចំនួន​២ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៣ ២៥៩ តោន និង​ប្រទេស​ដទៃទៀត​ចំនួន​១១ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧២១៦​។

ចំណែក​នៅ​ខែមករា ឆ្នាំ​២០២១​នេះ មាន​ក្រុមហ៊ុននាំចេញ​ចំនួន​៣៦ ក្រុមហ៊ុន ដែលមាន​បរិមាណ​នាំចេញ​សរុប​ជាង​៣៤ ២៧៣ តោន ក្នុងនោះ​មានការ​ថយចុះ​ចំនួន​១៦១៧៧ តោន តិច​ជាង​បរិមាណ​នាំចេញ​នៅក្នុង​ខែមករា ឆ្នាំ​២០២០៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ2 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ4 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ4 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services