Connect with us

ព័ត៌មានជាតិ

ត្រឹមតែមួយយប់មានករណីអគ្គិភ័យពីរផ្សេងគ្នាក្នុងខេត្តបន្ទាយមានជ័យ​

បានផុស

នៅ

តាម​របាយការណ៍​សមត្ថកិច្ច​បានឲ្យដឹងថា​ ត្រឹមរយះ​ពេលតែមួយយប់ប៉ុណ្ណោះ​ មានករណីអគ្គិភ័យ​ពីរផ្សេងគ្នា​បណ្ដាល​ឲ្យខូចខាត​សម្ភារ​មួយចំនួនធំ ។

តាមសមត្ថកិច្ច​បានឲ្យ​ដឹងថា​ ​ករណី​ទី​១បានកើតឡើង​នៅវេលា​ម៉ោង​ប្រហែល​២និង៣០​នាទី​ទាបភ្លឺ ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ២០២១នៅ​ចំណុច​រោងចក្រ​តម្បាញ​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ឈ្មោះ ពៅ ធូ ភេទ​ប្រុស អាយុ​៣៩ឆ្នាំ​ ស្នាក់នៅ​ក្នុង​រោងចក្រ​តម្បាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អគ្គិភ័យ​បង្ក​ឡើង​ដោយសារ ផ្ទុះ​សេ​ឆ្នាំង​សាក​ទូរស័ព្ទ​ រួច​ប៉ះ​ជាមួយ​ក្រណាត់​ឆាបឆេះ​តែ​ម្តង​។ ការខូចខាត​ជាបឋម​រួមមាន ​ម៉ា​ស៊ី​នដេរ​ប្រហែល​៤០​គ្រឿង ម៉ា​ស៊ីន​ផុង​ប្រហែល​ជាង​៣០០គ្រឿង កង្ហារ​បញ្ឈរ​ធំ​ប្រហែល​៤០គ្រឿង ក្រណាត់​ប្រហែល២០០ការ៉ុង ដែក​ថ្ពក់​ខោ​អា​ប្រហែល​៦០​កេស ឧ​បករណ៍​ប្រើប្រាស់ និងឯកសារ​ផ្សេងៗ​ជាច្រើន​ទៀត​។ករណីអគ្គិភ័យនេះ​ សមត្ថកិច្ច​ចម្រុះ ​បាន​សហការ​គ្នា​ជួយ​ពន្លត់ភ្លើង​យ៉ាង​សស្រាក់សស្រាំ​ ដោយប្រើរថយន្ដ​ពន្លត់អគ្គិភ័យចំនួន៨គ្រឿង​ចេញ​ជួយអន្តរាគមន៍និង​បាញ់​ទឹក​អស់​១៣​ឡានទើប​​គ្រប់គ្រងស្ថានភាពបានទាំងស្រុង​ទាំងស្រុង​នៅ​ម៉ោង​៥.៣០​នាទី​ទៀបភ្លឺ ថ្ងៃ​ដដែល​។

​ចំណែកករណីទី២ បាន​កើតឡើង​នៅ​វេលា​ម៉ោង៨​យប់ ថ្ងៃទី​២ ខែកុម្ភះ បង្កឡើង​ដោយ​ឈ្មោះ ថា​ន ចន្ធី ភេទ​ប្រុស អាយុ២៣​ឆ្នាំរស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​បានបន្តទៀតថា ​នៅពេល​កើតហេតុ​ ​ជនបង្ក​ឈ្មោះថា​ន ច​ន្ធី បានហៅ​មិត្តភ័ក្ដិ​ទិញ​ស្រា​មក​ផឹកស៊ី​នៅ​ផ្ទះ​របស់​ឪពុក​បង្កើត​ខ្លួន​យ៉ាង​សប្បាយ​ ពេល​ផឹក​ស៊ីឪពុកម្ដាយ​មិន​ហ៊ាន​នៅផ្ទះ បាននាំគ្នា​ដើរចេញ​ទៅផ្ទះ​កូន​មួយទៀត ​ក្រោយមក​មិត្តភ័ក្ដិ​ របស់​ជនបង្ក​ក៏នាំគ្នា​ជិះ​ម៉ូតូ​ទៅវិញ​អស់​ ធ្វើឲ្យ​ជន​បង្ក​​ស្រែក​ឡូឡា​ម្នាក់ឯង និង​ធ្វើ​សកម្មភាព​ដុត​សម្ភារៈ​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ខ្នើយ និង​ខោ​អាវ​មួយចំនួន តែ​មិន​បង្ក​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ទេ ព្រោះត្រូវបាន​ប្រជាពលរដ្ឋនៅ​ជិតខាង​ជួយ​ពន្លត់​ទាន់​ពេល។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ​ផ្ទះ​មាន​ទំហំ​៧×៩​ម៉ែត្រ សង់​ពីរ​ជាន់​ថ្ម​ក្រោម ឈើ​លើ ប្រក់​ស័ង្កសី​។​ក្រោយ​ពេល​កើតហេតុ ជនបង្ក​រត់គេចខ្លួន​សមត្ថកិច្ច​កំពុង​ស្វែង​ស្រាវជ្រាវ​រក​ជនល្មើស​យ​កមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម