Connect with us

ព័ត៌មានជាតិ

សិក្ខាសាលា​ចែករំលែក​ព័ត៌មាន​ស្តីពី​«​កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​»​ សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម

បានផុស

នៅ

​ខេត្ត​សៀម​រា​បះ​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សាខា​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​ស្តីពី “​កម្មវិធី​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស ធុន​មីក្រូ តូច និង​មធ្យម (Access to Finance Program for MSMEs)” នៅ​សណ្ឋាគារ Empress Angkor ក្រុង​សៀមរាប ដោយមាន​អ្នកចូលរួម​ជា​សមាជិក​សមាជិកា​សមា​គម តំណាង​សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម និង អ្នក​សារ​ព័ត៌មាន​នានា សរុប​ជាង ៥០ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិក្ខាសាលា​នេះ ​ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​កម្មវិធី កញ្ញា នាង សុ​វ៉ាត​ថា និង អ្នកតំណាង​មកពី​ធនាគារ​ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ធនាគារ ព្រី​នស៍ ម​.​ក និង ធនាគារ​ស្ថាបនា ភីអិលស៊ី ដែលជា​វាគ្មិន​កិត្តិយស​ដើម្បី ចែករំលែក​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ និង អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​រួមមាន​របៀប និង សកម្មភាព​ដើម្បី​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី និង តើ​ឯកសារ​អ្វីខ្លះ​ដែលជា​តម្រូវការ​របស់​ធនាគារ​។ ក្នុង​នោះ​ក៏​មាន​តំណាង​ធនាគារ​ក្នុង​ខេត្ត​សៀមរាប ចែករំលែក​អំពី ព័ត៌មាន​នៃ​ផលិតផល​កម្ចី​របស់​ធ​នាគារ​ខ្លួន និង លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ដែល​សហគ្រិន​ត្រូវ​បំពេញ ដើម្បី​ស្នើសុំ​កម្ចី ព្រមទាំង កញ្ចប់​សេវាកម្ម​នានា​ជូន​ដល់​អ្នកចូលរួម​ ផង​ដែរ​។

​ថ្លែង​ក្នុងឱកាស​នោះ លោក ឡាយ គីម​សួរ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តសៀមរាប បាន​មាន​មានប្រសាសន៍ថា ជាការ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៥ និង ស្រោចស្រង់​អាជីវកម្ម​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ក្នុងអំឡុងពេល​ការ​រិ​ក​រាលដាល​នៃ​ជំងឺ​Convid-19 បន្ថែម​ពីលើ​កម្មវិធី​នេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ក៏បាន​ផលិត​ចេញ​នូវ​កូនសៀវភៅ​ម​គ្គុ​ទេស​ធនាគារ ដែល​ក្នុង​កូនសៀវភៅ​នេះ ​បានបង្ហាញ​ពី​អត្រា​ការប្រាក់​កម្ចី ឯកសារ​តម្រូវការ​ក្នុង​ការដាក់​កម្ចី និង​លក្ខខណ្ឌ​នានា​ដែល​ចាំបាច់ និង​ព័ត៌មាន​ច្រើន​ទៀត​សម្រាប់​សហគ្រិន​ក្នុងការ​ស្វែងយល់ និង​ធ្វើការ​ជ្រើសរើស​ស្ថាប័ន​ហិរញ្ញវត្ថុ​ណាមួយ​ដែល​ត្រូវ​នឹង​តម្រូវការ និង​លក្ខខណ្ឌ​របស់ខ្លួន​។

​កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស ធុន​មីក្រូ តូច និង​មធ្យម (Access to Finance Program for MSMEs) គឺជា​កម្មវិធី​បង្កើត​ឡើង​ដោយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ដោយមាន​ការ​សហការ​ឧបត្ថម្ភ​ថវិកា​ពី​សហគ្រិន​ខ្មែរ និង​គម្រោង​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ស្មា​ត ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ ១៩ ក្នុង​គោលបំណង ផ្តល់ជំនួយ​បច្ចេកទេស ទៅកាន់​សហគ្រាស​ធុន​មីក្រូ​តូច និង មធ្យម ក្នុង​ការ​ដាក់ពាក្យ​កម្ចី​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​។

​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ដែល​ជាប់​ចូលរួម​ក្នុង​កម្មវិធី​នេះ នឹង​ទទួលបាន​ការវាយតម្លៃ​ជាមុន​ក្នុង​ការដាក់​ពាក្យសុំ​ប្រាក់កម្ចី ជំនួយ​រៀបចំ​ឯកសារ​ក្នុង​ការដាក់​ស្នើសុំ​ប្រាក់កម្ចី ជាពិសេស​ដោយមាន​ការ​សហការ​ពី​ក្រុមហ៊ុន​បញ្ជី សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម នឹង​ទទួលបាន​ជំនួយ​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​របាយការណ៍​ហិរញ្ញវត្ថុ ដើម្បី​ដាក់ពាក្យ​កម្ចី​កាន់​តែមាន​ប្រសិទ្ធិភាព​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម