Connect with us

ព័ត៌មានជាតិ

ព្រលឹងចុងសក់! គាស់​ដីធ្វើផ្លូវ​សុខៗ ប្រទះ​ឃើញគ្រាប់បែកមួយ ជាង​២០០​គីឡូ

បានផុស

នៅ

គ្រាប់បែក​មួយ​យ៉ាង​ធំ​ ត្រូវ​បាន​ក្រុម​អ្នក​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​២២​ប្រទះឃើញ ទាំង​ព្រលឹងចុងសក់ ​ខណៈ​កំពុង​បញ្ជា​គ្រឿងចក្រ​គាស់​កាយ​ដី​ឃើញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​នេះ ស្ថិត​នៅ​ក្បែរ​សាលាស្រុក​ត្រាំកក់ ក្នុង​ឃុំ​អង្គតាសោម កាលពី​រសៀល​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​២២​។ ក្រោយ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នេះ ក្រុម​អ្នក​ស្ថាបនា​ផ្លូវ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ ​ផង​ដែរ រហូត​នៅ​រសៀល​ថ្ងៃទី​០២ ខែ​កុម្ភៈ​នេះ ប៉ូលិស​ជំនាញ​សហការណ៍​ជាមួយ​អាជ្ញាធរ​ស៊ីម៉ាក់​បាន​ចុះ​ទៅ​យក​គ្រាប់​ដែល​ប្រទះឃើញ​នោះ​មក​រក្សាទុក​ ដើម្បី​បំផ្លាញ​ចោល​នៅ​ពេល​ក្រោយ​។

ដោយឡែក​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​កាលពី​សម័យ​សង្គ្រាម ប្រភេទ MK 82 ដែល​មាន​ទម្ងន់​ជាង​២៥០​គីឡូក្រាម​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​អាជីវករ​និង​អ្នករស់​នៅ​លើ​ឆ្នេរ​ ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ត្រូវ​រុះរើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈនេះ ​ជា​កំហិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម