Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​មេការ​ចិន​ម្នាក់​ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាសម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​និង​ការ​លួច​កិបកេង​ប្រាក់កាស​របស់​ក្រុមហ៊ុន​ចិន។​

ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ Chen fu yi ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហ្គ្រេ​ត អ៊ី​ស​ធើ​ន ស្ទេ​លី​ស​ស្ទីលគ្រប់ មាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ​៣៧​បេ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chen fu yi ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣០​ ខែមករា ឆ្នាំ​២០២១ ក្រោយ​ពេល​នាយក​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​លោក Chen fu yi បាន​លួចគៃបំបាត់​ប្រាក់​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ម៉ឺ​ន​ដុល្លារ ប៉ុន្តែ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​មាន​ប្រាក់​តែ​៤០​ដុល្លារ​ប៉ុណ្ណោះ និង​ទូរស័ព្ទដៃ​២​គ្រឿង។ ក្នុងនោះ​នៅ​ថ្ងៃទី០១​កុម្ភៈ សមត្ថកិច្ច​បាន​បញ្ជូន​លោក Chen fu yi មក​តុលាការ ហើយ​ក្រោយ​ពីសាក​សួរ​ចប់​លោក ម៉ុត ដារា ព្រះរាជអាជ្ញារង​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​លោក Chen fu yi ពីបទ​លួច ហើយ​បញ្ជូន​អោយ​ចៅក្រម​សើ​ប​សួរ​ចាត់ការ​ជា​បន្តបន្ទាប់រ​ហូត​ដល់​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ប​បណ្ដោះ​អាសន្ន៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម