Connect with us

ព័ត៌មានជាតិ

គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម​

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា មន្ត្រី​ប្រតិបត្តិ​សាខា និង​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ មក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ ឆេះ​ផ្ទះ​អស់​មួយ​ខ្នង កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​បឹង ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ​ លោកនាយក​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា ជាពិសេស​សម្ដេចកិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រ​ហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ងាយ​ទទួលរង​គ្រោះ នៅ​គ្រប់​ទីកន្លែង​មិន​ប្រកាន់​និន្នាការ ពូជសាសន៍ សាសនា អ្វី​ឡើយ ដូច​ពាក្យ​ស្លោក «ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​»។ ក្នុងនោះ​លោកនាយក​ក៏បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​កូ​វីដ​១៩(Covid-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏ដូច ជា​លើ​ពិភពលោក ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព​អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

អំណោយ​ដែល​បាន​ផ្ដល់ជូន​រួមមាន ​អង្ករ​២៥​គីឡូក្រាម តង់​ធំ​១ កន្ទេល​១ មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ អាវយឺត​៥ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និង​ថវិកា​មួយចំនួន​ផងដែរ​៕

អត្ថបទ​ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម