Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់ស្ថានីយរំដោះទឹកមួយកន្លែងទៀតនឹងចាប់ផ្តើមនៅដំណាច់ខែនេះ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ បានបង្ហើបពីគម្រោងសាងសង់ស្ថានីយបូបទឹកថ្មីមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញដែលនឹងត្រូវចាប់ផ្តើមការសាងសង់នៅដំណាច់ខែកុម្ភៈនេះ។

ជាគម្រោងស្ថានីយបូមទឹកទួលពង្រ ដែលធ្វើការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ទំហំទទឹង៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី ២ ខែកុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ។


ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ជាគម្រោងដែលអាជ្ញាធរបានសិក្សារួចហើយ ដែលស្ថានីយទួលពង្រនេះ បំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។

គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែ កុម្ភៈនេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនយើងមានថវិកាគ្រប់គ្រាន់និងមានការឯកភាពពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ជាការងារចំពោះមុខ យើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។

ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយ​បឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ដើម្បីអោយការងារខាងលើនេះដំណើរការទៅដោយរលូននិងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ លោកនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយនិងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជម្រុញការងារនេះអោយបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម