រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ណាមួយ​នៅឯ​ការ ​ឬ ​ស្លាប់​ដោយ​អត់​បាយឡើយ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ណាមួយ​នៅឯ​ការ ​ឬ ​ស្លាប់​ដោយ​អត់​បាយឡើយ​

Published

on

ភ្នំពេញ ៖ ​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​យុវនីតិសម្បទា​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​មិន​ទុក​ឲ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ណាមួយ​នៅឯ​កា ​ឬ ​ស្លាប់​ដោយ​អត់​បាយឡើយ​ពិសេស​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩ នេះ​តែម្ដង​។

លោក​វង សូត ថ្លែង​បែបនេះ​ខណៈ​ដឹកនាំ​ប្រតិភូ​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែមាឃ ឆ្នាំជូត ទោ ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​ក្នុង​កិច្ចប្រជុំ ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ក្នុងដំណាក់កាល​កូ​វីដ ១៩ និង​ទិសដៅ​បន្ត​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​ឆ្នាំ​២០២១ ជូន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តា ល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈ​:​កម្ម​ការ​ទី​៨)។

លោក​រដ្ឋមន្ត្រី​វង សូត បាន​ថ្លែង​ថា ជា​ការ​ពិតណាស​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស ការដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ ខណៈ​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក​ដោយមាន​អ្នក​ឆ្លង​រាប់រយ​លាន​នាក់​និង​ស្លាប់​ជាង​មួយ​លាន​នាក់​ទៅហើយនោះ។

លោក​រដ្ឋមន្ត្រី​ស្នើ​សុំ ដល់​ក្រុមការងារ​និង​អាជ្ញាធរ ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត បម្រើ​ពលរដ្ឋ ក្រោម​ដំបូល​សុខសន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ដែល​ទទួល​បាន​សាច់ប្រាក់​ពី រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្តន៍​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ ដល់​គ្រួសារ​ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ទៀត​៕

វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ9 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ9 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ10 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ11 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services