Connect with us

ព័ត៌មានជាតិ

សត្វ​ព្រៃ​ជិត​​ផុត​ពូជ​មួយ​ក្បាល​ទម្ងន់​៣០គីឡូក្រាម​ត្រូវ​បាន​គេ​ព្រលះ​យក​សាច់ ស្នែង និង​ផ្នែក​ផ្សេងៗ​នៃ​ខ្លួនប្រាណ

បានផុស

នៅ

សត្វ​ព្រៃ​ជិត​​ផុត​ពូជ​មួយ​ក្បាល​ទម្ងន់​៣០គីឡូក្រាម​ដែល​ត្រូវ​បាន​គេ​ព្រលះ​យក​សាច់ ស្នែង និង​ផ្នែក​ផ្សេងៗ​នៃ​ខ្លួនប្រាណ ត្រូវ​មន្ត្រី​ឧទ្យានុ​រក្ស​តំបន់​ជួរ​ភ្នំ​ក្រវាញ​បង្ក្រាប​និង​ដក​ហូត​។

សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​មួយ​ក្បាល​នោះ គឺ​ជា​សត្វ​កែះ​ ដែល​សត្វ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​សត្វ​ព្រៃ​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​សត្វ​កែះ​នេះ​ផង​ដែរ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ពពួក​សត្វ​នេះ​កំពុង​រង​នូវ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​​ ពោល​គឺ​ការ​បាត់​បង់​ទីជម្រក​និង ការ​បរបាញ់​ព្រលះ​យក​សាច់​ យក​ស្នែង​ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ខ្លួន​ប្រាណ​៕

កែសម្រូល​ដោយ​ ៖ នាគព័ន្ធ

ប្រភព ៖ អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម