Connect with us

ព័ត៌មានជាតិ

ឋានៈត្រឹម​អភិបាល​រង​ខេត្ត ឬឧត្តម​សេនីយ៍ត្រី (ផ្កាយ ១) ​មិន​ទាន់​មាន​ងារ​ជា ឯកឧត្តម​ទេ

បានផុស

នៅ

ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែងឬឋានៈស្មើជា៖

  • ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
  • នាយករដ្ឋមន្ត្រី
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋលេខាធិការ
  • អគ្គនាយក
  • សមាជិករដ្ឋសភា និងព្រឹទ្ធសភា
  • ឯកអគ្គរាជទូត
  • ក្រុមប្រឹក្សារាជធានី ខេត្ត
  • អភិបាលរាជធានី ខេត្ត

មន្ត្រីរាជការអ្នកមុខអ្នកការ ដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើ ទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ ចំពោះ​មន្រ្តី​ដែលមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើ​បម្រើ​ការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯនៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។

បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម