ព័ត៌មានជាតិ
លោក វង្សី វិសុទ្ធ ៖ យើងធ្វើការបានល្អហើយ តែបើយឺតពេល វាអាចបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ
ពាក់ព័ន្ធនឹងកត្តាពេលវេលា លោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅកាន់មន្ត្រីចំណុះឱ្យទីស្ដីការគណៈរដ្ឋមន្ត្រីថា ជួនកាលយើងធ្វើកិច្ចការបានល្អហើយ ក៏ប៉ុន្តែបើយឺតពេល វាអាចធ្វើឲ្យបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ។

ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដើម្បីស្វែងយល់ការលំបាក និងបញ្ហាប្រឈម ផ្សេងៗ លោក វង្សី វិស្សុត បានដាក់ចេញនូវគោលការណណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹង កិច្ចប្រជុំ ពេញ អង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្ត ការសម្រេចរបស់គណៈរដ្ឋមន្រ្តី ការរៀបចំកណត់បង្ហាញលើសំណើ និងរបាយការណ៍នានាជូន សម្តេចធិបតី នាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល ច្បាស់លាស់ គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ ការផ្តល់មតិយោបល់ និងជូនជាជម្រើសទាំងក្នុងក្របខណ្ឌ នយោបាយ ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។

ជាមួយគ្នានេះ លោក វង្សី វិសុទ្ធ បានផ្តល់ការណែនាំពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនិងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការរៀបចំបំពេញរចនាសម្ព័ន្ធមួយចំនួន ហើយអគ្គនាយកដ្ឋាននីមួយៗ ត្រូវរៀបចំផែនការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍធនធានមនុស្សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនសមត្ថភាពការងារ តាមរយៈការបើកវគ្គបំប៉ន់ផ្ទៃក្នុង និងតាមរយៈចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសិក្ខាសាលា និងកិច្ចប្រជុំនានា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន