Connect with us

ព័ត៌មានជាតិ

ទ័ព​កង​មួក​ខៀវ​១៨៤​នាក់​ មកពី​លី​បង់ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​ខេត្តកំពង់ស្ពឺ​

បានផុស

នៅ

កងទ័ព​មួក​ខៀវ នៃ​កងកម្លាំង​វិស្វកម្ម​ពហុ​ជំនាញ​ចំនួន ១៨៤​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​២៤​នាក់ ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​លី​បង់​ក្រោយ​បញ្ចប់​បេសកកម្ម​អង្គការសហប្រជាជាតិ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ ត្រូវ​បាន​ប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នា​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

​ថ្លែង​ក្នុង​ពិធី​ទទួល​កងកម្លាំង​ទ័ព​មួក​ខៀវ​ទាំង​១៨៤​នាក់ កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២១ នៅ​អាកាស​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុ​ប្រ​ធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ឲ្យ​ដឹងថា កងកម្លាំង​មួក​ខៀវ​ទាំងនេះ​ជា​កង​លើក​ទី​១០ ដែល​កម្ពុជា​បាន​បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​កាលពី​ខែ​មករា ឆ្នាំ​២០២០ ​ខណៈ​យើង​ទើបបាន​ប​ញ្ជូន​កម្លាំង​ថ្មី​ទៅដល់​លី​បង់​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២១ ​កន្លងទៅ​ដើម្បី​ផ្លាស់​ប្តូរ​កម្លាំង​ចាស់​។

នាយ​ឧ​ត្ត​ម​សេនីយ៍ មានប្រសាសន៍​បន្តទៀត​ថា​«​ចំពោះ​កម្លាំង​ទ័ព​មួក​ខៀវ ធ្វើ​មាតុភូមិនិវត្តន៍​នៅថ្ងៃនេះ គឺ​បញ្ជូន​ទៅធ្វើ​ច​ច​ត្តា​ឡី​ស័ក​១៤ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នា​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ហើយ​យក​សំណាក​ដើម្បី​ធ្វើតេស្តរ​កកូ​វីដ​១៩»​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែម​ថា​ ពួកគេ​ត្រូវយ​ក​សំណាក់​ចំនួន​២​លើក​ ដែល​លើក​ទី​១​ពេល​ដែល​ពួកគេ​មកដល់​និង​លើ​ទី​២​នៅ​ថ្ងៃទី​១៣ ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ បើ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ ទើប​យើង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់​ថា ក្នុង​បេសកកម្ម​អង្គការ​ប្រជាជាតិ នៅ​សាធារណៈ​រដ្ឋ​លី​បង់ គឺ​ទ័ព​មួក​ខៀវ​កម្ពុជា គឺ​មាន​ជំនាញ​វិស្វកម្ម និង​ជំនាញ​បោសសម្អាត​មីន ដែល​មាន​ការ​កោតសរសើ​រ អង្គការសហប្រជាជាតិ និង​បណ្តាល​ប្រទេស បាន​ចូលរួម​បេសកកម្ម​ជាមួយគ្នា​។

​គួរ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​កម្ពុជា បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជាង​៧៣០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​៤៥០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​បច្ចុប្បន្ន​កម្ពុជា​មា​ន​កម្លាំង​ចំនួន​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ពលករខ្មែរម្នាក់ស្លាប់ ក្រោយត្រឡប់មកពីប្រទេសថៃបានជាង ១០ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម