Connect with us

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ ចាប់ផ្តើម​ចុះ​ពិនិត្យ​យានជំនិះអត់បង់ពន្ធ នៅ​ទូទាំង​​ក្រុង​ព្រះសីហនុ

បានផុស

នៅ

លោក ប៉ែត ចក់ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត នា​ព្រឹក​ថ្ងៃទី ០២​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ​ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​មធ្យោបាយ គ្រប់​ប្រភេទ​នៅតាមគោលដៅ​នានា​ទូទាំង​ក្រុងព្រះសីហនុ​។​

​លោក ប៉ែត ចក់ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​បានលើកឡើង​ឲ្យ​ដឹងថា គណៈកម្មការ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ២០២០​នេះ ក្នុង​គោល​បំណង ពង្រឹង​នូវ​ច្បាប់​សារពើពន្ធ​និង​អនុលោមភាព​នៃ​ការបង់​ពន្ធចំពោះ​ការបង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​គឺ​ចាប់ផ្ដើម​បង់​នៅ​ខែមិថុនា​រហូតដល់​ ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ​ដូចនេះ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បង់ពន្ធ​ឲ្យ​បាន​គ្រប់ៗ​គ្នា​លើ​មធ្យោបាយ​យានយន្ត​របស់​បងប្អូន​ដើម្បី​កុំឱ្យ​មាន​ការផាកពិន័យ​នាំ​ឲ្យ​ខាតបង់​ថវិកា​ច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយណា​ដែល​ល្មើស​ក្នុងពេល​ត្រួតពិនិត្យ​ការ​បង់ពន្ធ​លើមធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​(​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​)​ ត្រូវធ្វើ​កំណត់ហេតុ​រក្សាទុក​និង​ថែរក្សា​។​ នៅពេលដែល​ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ចូន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​រួចរាល់​ទើប​អនុញ្ញាត​ឱ្យ​មធ្យោបាយ​នោះ​ធ្វើ​ចរាចរ​ឡើងវិញ​បាន ហើយ​ការអនុវត្តច្បាប់​ត្រួតពិនិត្យ​នេះ​និង​ធ្វើឡើងទូទាំងក្រុង ស្រុក នៃ​ខេត្ត​ព្រះ​សីហនុ​។​

គួរ​រំលឹកផងដែរថា​ កន្លងមករយៈ​២​ទៅ​៣​ខែ​ចុងឆ្នាំ២០២០ ​គេ​សង្កេតឃើញថា ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​បាននាំគ្នា​ទៅធ្វើ​ការបង់ពន្ធ​ផ្លូវ​លើ​យានយន្ត​របស់ខ្លួន​នៅតាម​ធានា​គារ​អេស៊ី​លីដា​ឬ​សាខា​ពន្ធដាខេត្ត​ច្រើន​កុះករ​គួរ​ឲ្យ​កត់សម្គាល់ ចំណុច​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា​បងប្អូន​ជា​ម្ចាស់​យានយន្ត​យល់ដឹងនូវ​ច្បាប់ សារពើពន្ធ​ ដែលជា​កាតព្វកិច្ច​របស់ខ្លួន​។​ ប៉ុន្តែរ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​មានការ​លើកឡើងថា​ខេត្ត​ព្រះសីហនុ​រថយន្តដែលលួច​លាក់​នាំចូល​ដោយ​ខុសច្បាប់​ ក៏ដូចជា​រថយន្ត​ដែល​មិនបាន​បង់ពន្ធ​ផ្លូវ​មាន​ចំនួន​ច្រើន ដោយ​រថយន្តទាំងនោះ​ភាគច្រើន​ជា​រថយន្ត​ដឹក​ទំ​និញ​ធំៗ​ និង​រថយន្ត​ដឹក​ដី​កំពុង​ធ្វើចរាចរណ៍ ​ធ្វើ​អាជីវកម្ម​យ៉ាងរលូន​លើ​ដងផ្លូវ ជាមួយនិង​ស្លាក​លេខ ក៏ដូចជា​ពន្ធគយ​(​ម៉ាញែត​)​បិទ​លើ​កញ្ចក់​គ្រប់គ្រាន់​ប៉ុន្តែ ទាំង​ស្លាក​លេខ ក៏​ដូចជា ម៉ាញែត របស់​គយ​ទាំងនោះ​(​គ្មានគល់បញ្ជីរ​)​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច ហិរញវត្ថុ​នោះទេ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ប៉ូលិសចរាចរណ៍ដែល​អនុវត្ត​​ច្បាប់​ចរាចរណ៍ជាប្រចាំ​លើ​ដងផ្លូវ​សាធារណៈ​តែ​អ្វី​ដែលជាការ​កត់​សម្គាល់​នោះ​រថយន្ត​ដឹកទំនិញ ​ក៏​ដូចជា​រថយន្ត​ដឹក​ដី​ទាំង​នោះគេ​មិនដែល​ឃើញ​មាន​មន្ត្រី​គយ​និង​រដ្ឋាករ​ក៏ដូចជា​មន្ត្រី​ពន្ធដា​ខេត្ត​ព្រះសីហនុ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ ច្បាប់​អ្វី​នោះឡើយ​៕

អត្ថបទ ៖ ​កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៨ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម