ព័ត៌មានជាតិ
ស្នងការរងរាជធានីភ្នំពេញ ២រូប ត្រូវបានតែង តាំងជាអគ្គស្នងការរងនគរបាលជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោចំនួន ២រូបថែមទៀត ឱ្យកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចធិបតី ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយនៅថ្ងៃនេះ។

មាត្រា១ នៃអនុក្រឹត្យនេះ បានសម្រចតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សុង លី អត្តលេខ ០២២៩៣ និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ អត្តលេខ ០៩៧៣៤ ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មុនទទួលបានការតែងតាំងមុខតំណែងថ្មី នាពេលនេះ ឧត្តមសេនីយ៍ទោ សុង លី និងឧត្តមសេនីយ៍ទោ ចេវ ហាក់ មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ។ ក្នុងតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ សុង លី ធ្លាប់ទទួលបន្ទុកលើផែនការងារព្រហ្មទណ្ឌ ខណៈឧត្តមសេនីយ៍ទោ ចេវ ហាក់ ទទួលបន្ទុកលើផែនការងារនគរបាលចរាចរណ៍ និងធ្លាប់ធ្វើជាប្រធានការិយាល័យនគរបាលចរាចរណ៍ជាច្រើនឆ្នាំ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង