Connect with us

ព័ត៌មានជាតិ

ប៉ុន្មាននាទី​មុននេះ មន្ទីរ​អប់រំសម្រេច​ប្តូរ​គ្រូ​យក​លុយសិស្សសាលា​សន្ធរម៉ុក ទៅ​បង្រៀន​នៅ​ខណ្ឌ​សែនសុខ​វិញ​

បានផុស

នៅ

មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យប្តូរទីតាំងគ្រូបង្រៀនម្នាក់ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាសែនសុខវិញ បន្ទាប់ពីរកឃើញកំហុសយកលុយសិស្សក្នុងពេលបង្រៀន។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈនេះថា មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យនៅព្រឹកមិញ ហើយបានរកឃើញកំហុសឆ្គងពិត​ជា​កើតមានមែន។

«ព្រឹកមិញនេះ​នៅវេលាម៉ោង១០ មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានរកឃើញកំហុសឆ្គងរបស់​គាត់​ ហើយបាន​ឯកភាព​សម្រេចផ្លាស់គាត់ពីសាលាបឋមសិក្សាសន្ធរម៉ុកនៅខណ្ឌទួលគោក ទៅសាលាបឋមសិក្សា​សែនសុខខណ្ឌ​សែនសុខ​។ ល្ងាចនេះយើងបានណែនាំឲ្យសាលារៀបចំ​ឯកសារយកទៅប្រគល់ជួនគាត់»។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រ​ក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង។

គួរបញ្ជាក់ថា ការដាក់វិន័យគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុកនេះ បន្ទាប់ពីមន្ទីរអប់រំយុវជននិងកីឡាបាន​រកឃើញ​គ្រូបង្រៀនម្នាក់នេះ ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែ ពីសិស្សពិតប្រាកដមែន។ ក្រោយពេលដែលឪពុកម្តាយនិងអាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក គ្រូបង្រៀននៅសាលាបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម