ព័ត៌មានជាតិ
ក្នុង១ម៉ោងក្រុមហ៊ុនទឹកស្អាតស្រុកស្រែអំបិល បញ្ចេញទឹកស្អាតពី៧០ទៅ៨០ម៉ែត្រគីប
កោះកុង ៖ តំណាងក្រុមហ៊ុនទឹកស្អាតនៅស្រុកស្រែអំបិល ខេត្តកោះកុង លើកឡើងថា អំឡុងពេលរដូវវស្សាបែបនេះ ក្នុង១ម៉ោងក្រុមហ៊ុនបញ្ចេញទឹកស្អាតជូនទៅតាមខ្នងផ្ទះប្រជាពលរដ្ឋចាប់ពី៧០ទៅ៨០ម៉ែត្រគីប។

ស្របពេលអំឡុងខែវស្សានេះ បរិមាណនៃការប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊យពីសំណាក់ពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិលពុំច្រើនដូចពេលរដូវប្រាំងនោះទេ ពោលគឺពី៧០ទៅ៨០ម៉ែត្រគីប ប៉ុន្តែខែប្រាំងវិញអាចបញ្ចេញបរិមាណទឹករហូតដល់១០០ម៉ែត្រគីបឯណោះ។

នេះបើតាមការបញ្ជាក់របស់លោកស្រី ហ៊ិន កែវសុគន្ធា តំណាងក្រុមហ៊ុនទឹកស្អាតស្រែអំបិល។ ចំនួនអ្នកប្រើប្រាស់ទឹកស្អាតនៅក្នុងមូលដ្ឋានស្រុកមួយនេះកាន់តែច្រើន១ឆ្នាំទៅ១ឆ្នាំ ខណៈទឹកស្អាតមានសុវត្ថិភាព ជៀសទឹកដឹកតាមរថយន្ត ឬទឹកអណ្តូង។

ដើម្បីផ្តល់ទំនុកចិត្ត និងបំពេញតម្រូវការដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្រុមហ៊ុនទឹកស្អាតស្រែអំបិល បានកំពុងពង្រីកបណ្តាញទឹកស្អាតទៅកាន់ប្រវែង១៣គីឡូម៉ែត្រទៅភូមិចំនួន៦ ក្នុងឃុំជ្រោយស្វាយ ឆ្លើយតបតាមផែនការមេរបស់ខ្លួន។

បច្ចុប្បន្នឃុំដែលមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គឺឃុំស្រែអំបិល និងឃុំបឹងព្រាវ ដែលមានចំនួនប្រជាពលរដ្ឋសរុបប្រមាណ១.២០០គ្រួសារ ចំពោះការបង់សេវាថ្លៃទឹកស្អាត ត្រូវបានលោកស្រី ហ៊ិន កែវសុគន្ធា ក៏ស្នើសុំដល់ប្រជាពលរដ្ឋមួយចំនួនតូចដែលគេចវេះមិនចូលរួមបង់ថ្លៃសេវាសូមចូលរួមបង់ ព្រោះការចូលរួមបែបនេះដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពបន្តអភិវឌ្ឍន៍បណ្តាញទឹកស្អាតចែកចាយជូនប្រកបដោយការទទួលខុសត្រូវ។

លោកអ៊ុំ ស៊ី តាវ និងអ្នកស្រី ម៉េង គួយ ជាប្រជាពលរដ្ឋឃុំបឹងព្រាវ យល់ឃើញថា ការប្រើប្រាស់ទឹកស្អាតតាមទុយោរបស់ក្រុមហ៊ុនទឹក មានសុវត្ថិភាពល្អ សម្រាប់ការដាំស្ល បោកសំលៀកបំពាក់ និងធ្វើអ្វីៗផ្សេងៗទៀត។

តំណាងប្រជាពលរដ្ឋដដែល អះអាងថា ក្នុង១ខែៗពួកគាត់ប្រើប្រាស់ទឹកស្អាតអស់២ទៅ៣ម៉ឺ0នរៀលប៉ុណ្ណោះតាមការប្រើតិចឬច្រើន ពិសេសតាមខែវស្សា និងខែប្រាំង។ ពេលមិនទាន់មានទឹកស្អាត ពួកគាត់បង្ខំចិត្តទិញទឹកតាមរថយន្តដែលចំណាយថវិកាច្រើនជាងទឹកស្អាត។

មិនពិបាកដូចមុនទេ ចំពោះរាល់ការបង់សេវាថ្លៃប្រើប្រាស់វិញ គឺមិនដែលខាតខានទេ ជួនកាលបង់តាមប្រព័ន្ធQR Code និងបង់ផ្ទាល់ដៃពេលបុគ្គលិកផ្តល់វិក្កយបត្រដល់ផ្ទះ។ ពលរដ្ឋសង្ឃឹមថា ក្រុមហ៊ុនទឹកស្អាតស្រែអំបិល នឹងបង្កើនការពង្រីកបណ្តាញទឹកស្អាតកាន់តែច្រើនដល់ពលរដ្ឋដែលមិនទាន់មានទឹកស្អាតប្រើ ដោយឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអំពីការលើកកម្ពស់សុខភាពតាមរយៈការប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់ៗគ្នា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


