Connect with us

ព័ត៌មានជាតិ

បោស​សម្អាត​មីន​រួច ប្រែក្លាយផ្ទះអតីត​មន្ត្រីជាន់ខ្ពស់​ ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​

បានផុស

នៅ

​លោក ងួន រតនៈ អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ បាន​ណែនាំ​រដ្ឋបាល​ស្រុក​និង​អ្នកពាក់​ព័ន្ធត្រូវ​រៀបចំ​ទីបញ្ជាការដ្ឋាន​សម​ភូមិ​ជួរមុខ​របស់របបកម្ពុជា​ប្រជាធិបតេយ្យ​និង​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ផ្ទះ​លោក សុន សេន​) ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ខាងមុខ ​បន្ទាប់ពី​ក្រុមការងារ​បោស​សម្អាត​មីន​បញ្ចប់​បេសកកម្ម​ចប់សព្វគ្រប់​។​

​លោក ងួន រតនៈ អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ បាន​ណែនាំ​រដ្ឋបាល​ស្រុក​និង​អ្នកពាក់​ព័ន្ធត្រូវ​រៀបចំ​ទីបញ្ជាការដ្ឋាន​សម​ភូមិ​ជួរមុខ​របស់របបកម្ពុជា​ប្រជាធិបតេយ្យ ​និង​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (​ផ្ទះ​លោក សុន សេន​) ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ខាងមុខ ​បន្ទាប់ពី​ក្រុមការងារ​បោស​សំអាត​មីន​បញ្ចប់​បេសកកម្ម​ចប់សព្វគ្រប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​នេះ​ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទីបញ្ជាការដ្ឋាន​សមរភូមិ​ជួរមុខ​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ស្ថិតនៅ​ស្រុក​កំរៀង​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២១​។​

​លោក អភិបាលខេត្ត​ បាន​មានប្រសាសន៍ថា​ ចំពោះ​ផ្ទះ​របស់​ក្រុមការងារ​បោសសម្អាតមីន​គួររៀបចំ​ទៅជា​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​រៀបចំ​ត្រង់សេ កន្លែង​ផ្សេងៗ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ និង​ដើម្បី​ភ្ញៀវ​អន្តរជាតិ​ចូលមក​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះផងដែរ​។​

បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក សុន សេន​ ហៅ​ សមមិត្ត ខៀវ កើត​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៣០ នៅ​ខេត្ត​ត្រាវវិញ​ ប្រទេស​វៀតណាម។ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លោក សុន សេន​ មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​៣ ទទួលបន្ទុក​ការ​ងារ​ការពារជាតិ​ និង​គ្រប់គ្រង​ផ្ទាល់​ទៅលើ​មន្ទីរ​ស២១​។​

នៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​បញ្ជាក់​ទៀតថា លោក សុន សេន​ និង​ក្រុមគ្រួសារ​ត្រូវបាន​គេ​សម្លាប់​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៧៩៕

អត្ថបទ ​៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម