Connect with us

ព័ត៌មានជាតិ

ក្រសួង​ស្ថាប័ន​ចំនួន​៧​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​២៣០​កន្លែង​សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

​ក្រសួង​ស្ថាប័ន​ចំនួន​៧​បានប្រកាស​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​២៣០​កន្លែង​ឲ្យ​ចូល​បម្រើ​ការងារ​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ​២០២១នេះ​។​

យោងតាម​ឯកសារ​មន្ត្រី​សាធារណៈ​ចុះ​ថ្ងៃ​០៣​ ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹងថា​ ក្រសួង​ស្ថាប័ន​ចំនួន​៧​ដែល​ត្រូវការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​នោះ​រួមមាន​ក្រសួង​មុខងារ​សា​ធារណៈ​ជ្រើសរើស​៨​កន្លែង ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​និង​អធិការកិច្ច​ចំនួន​៥​កន្លែង​ ក្រសួងកសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ចំនួន​១៣៣​កន្លែង​ ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​ចំនួន​២៨​កន្លែង ​ក្រសួង​ពាណិជ្ជកម្ម​ចំនួន​៣៦​កន្លែង​ ក្រសួង​រ៉ែ​និង​ថាមពល​៨​កន្លែង​ និង​រដ្ឋលេខាធិការដ្ឋា​ន​អាកាសចរ​ស៊ីវិល​ចំនួន​១២​កន្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការទទួល​ពាក្យ​នៅតាម​ក្រសួង​ស្ថាប័ន​ទាំង​៧​ខាងលើ នឹង​ឈប់​ទទួល​ពាក្យ​នៅថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២១​ខាងមុខ​ និង​ការ​បរិច្ឆេទ​នៃ​ការប្រឡង​នឹង​ជួន​ដំណឹង​នៅពេល​ក្រោយ​។​

គួរ​បញ្ជាក់ថា​ឆ្នាំ​២០២១​រដ្ឋាភិបាល​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦១០៦​នាក់​ ក្នុងនោះ​ក្រសួង​ចំនួន​ពីរ​ត្រូវការ​ច្រើនជាងគេ​រួមមាន​ក្រសួងសុខាភិបាល​ត្រូវការ​១៣០០​នាក់​ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវការ​ចំនួន​៣៦០០​នាក់​។​

ការជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២១​នេះ​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវអនុវត្ត​ផ្អែក​ត្រឹម​ចំនួន​ផែន​ការ​ក្នុង​ឆ្នាំ​២០២០​ដែល​បាន​ផ្អាក​កន្លងមក​តែប៉ុណ្ណោះ​លើកលែង​ក្រសួង​ស្ថាប័ន​ចំនួន៣​រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​​រាជបណ្ឌិត្យ​សភាកម្ពុជា​ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​អនុវត្ត​ជ្រើសរើស​រួចហើយ​មិនអាច​ជ្រើស​រើស​ក្របខ័ណ្ឌ​ថ្មី​បន្ថែមក្នុង​ឆ្នាំ​២០២១​ឡើយ​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម