Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ បទល្មើស​ថយ​ចុះ​ជាង​២០០​ករណី​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន

បានផុស

នៅ

ភ្នំពេញ ​៖ នៅក្នុង​ឆ្នាំ​២០២០​កន្លង​មក​នេះ សម្រាប់​រាជធានី​ភ្នំពេញ​បទល្មើស​បាន​ថយចុះ​ជិត​២០០​ករណី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំងនេះ​វា​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ពី​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​ប្រធាន ដែល​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ភាពកក់ក្តៅ​និង​ជឿទុកចិត្ត ពោលគឺ​ឆ្នាំ​២០២០​កន្លងមកនេះ​បទល្មើស​ព្រហ្មទណ្ឌ​បានកើត​មាន ចំនួន ៦៥៤​លើក ថយចុះ ១៨៤​លើក។

តាម​របាយ​ការ​ណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០២០​កន្ល​ង​មក​នេះ បទល្មើស​ព្រហ្មទណ្ឌ​កើតមាន ចំនួន ៦៥៤​លើក​/៨៣៨​លើក ថយចុះ ១៨៤​លើក (​ស្លាប់ ៥៣​នាក់​/ ៣៣​នាក់​, របួស ១៥៩​នាក់​/១១៧​នាក់​) ក្នុងនោះ បទល្មើស​ឧក្រិដ្ឋ កើតឡើង ចំនួន ១២៦​លើក​/ ១០៨​លើក និង​បទល្មើស​ម​ជ្ឍិ​ម កើតឡើង ចំនួន ៥២៨​លើក​/៧៣០​លើក​។

ចំពោះ​ការងារ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៥៨៩​ករណី ឃាត់ខ្លួន ៨៧៣​នាក់ (​បទល្មើស​ឧក្រិដ្ឋ ១០០​ករណី ឃាត់ខ្លួន ១៧១​នាក់ និង​បទល្មើស​មជ្ឈិម ៤៨៩​ករណី ឃាត់ខ្លួន​៧០២​នាក់​) ក្នុង​នោះ បង្ក្រាប​ជាក់ ស្តែង ៤៩០​ករណី ឃាត់ខ្លួន ៧០៩​នាក់ និង​បង្ក្រាប​ដោយ​ស៊ើបអង្កេត ៩៩​ករណី ឃាត់ខ្លួន ១៦៤​នាក់​។

ក្រៅ​ពី​នេះ ​បង្ក្រាប​តាម​ដីកា ៧១​ដីកា ឃាត់ខ្លួន ៧៤​នាក់ (​បទល្មើស​ឧក្រិដ្ឋ ៧​ករណី ឃាត់ខ្លួន ៧​នាក់​, បទល្មើស​មជ្ឈិម ៦៤​ករណី ឃាត់ខ្លួន​៦៧​នាក់​) ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​។

ចំពោះ​បទល្មើស​គ្រឿងញៀន​វិញ បើតាម​របាយ​ការ​ណ៍ ឲ្យ​ដឹង​ថា កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​បាន ២.០៧៥​ករណី​/២.២៧៧​ករណី (​ថយចុះ ២០២​ករណី​) ឃាត់ ខ្លួន ៣.៦៣៨​នាក់​/៤.៧៦១​នាក់​(​ស្រី ១៩៣​នាក់​) កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងនោះ ករណី​ជួញដូរ​គ្រឿងញៀន ១.២៥២​ករណី ឃាត់ខ្លួន ១.៩២០​នាក់ (​ស្រី ១១៤​នាក់​), ករណី ប្រើប្រាស់​គ្រឿងញៀន ៨២៣​ករណី ឃាត់ខ្លួន ១.៧១៨​នាក់ (​ស្រី ៧៩​នាក់​) និង​ឃាត់ខ្លួន​តាម​ដីកា ចំនួន ៤​ដីកា ឃាត់ខ្លួន ៤​នាក់​។ ក្រៅ​ពី​នេះ បាន​ប្រទះឃើញ​គ្រឿងញៀន ចំនួន ៥​កញ្ចប់​ធំ សរុប ១៣៩.៥៥២,៦៦​ក្រាម រក្សាទុក​នៅ​ការិល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ចំណែក​ល្បែងស៊ីសង​ខុសច្បាប់​បង្ក្រាប​បាន ៩៦​ករណី ឃាត់ខ្លួន ៥២៣​នាក់ (​ស្រី ១០២​នាក់​) កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន ៩៨​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ ៤២៥​នាក់ និង​បាន សហការ​បង្ក្រាប​ល្បែង​ពាណិជ្ជកម្ម (​តាម​ដីកាចាប់ខ្លួន​របស់​ប្រទេស​ចិន​) ៣​ករណី ឃាត់ខ្លួន ៥​នាក់ (​ជនជាតិ​ចិន​) ដកហូត​សម្ភារ​មួយចំនួន​ប្រគល់ជូន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​ពាណិជ្ជកម្ម ចាត់ការ​តាមផ្លូវ​ច្បាប់​។

សម្រាប់​ការងារ​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាបបាន ៣​ករណី ឃាត់ខ្លួន ៣​នាក់ រួមមាន លក់ទំនិញ​សំបក កង់​រថយន្ដ​ម៉ាក​ត្រាប់​តាម​គេ ២​ករណី និង​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​ក្លែងបន្លំ​ពាណិជ្ជកម្ម (​រំលោភ​កម្ម សិទ្ធិ​បញ្ញា​) ១​ករណី ឃាត់ខ្លួន ៣​នាក់​, លទ្ធផល​រកឃើញ​សំបក​កង់​រថយន្ដ ចំនួន ៤២​គ្រាប់​, កុំព្យូទ័រ ១​គ្រឿង និង​សម្ភារ​មួយចំនួនទៀត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ តាម​នីតិវិធី និង​បាន​សហការ​បង្ក្រាប ៤៥​ករណី ឃាត់ខ្លួន ២៩​នាក់ (​ស្រី ១​នាក់​) ដកហូត​សម្ភារ ពាក់ព័ន្ធ​មួយចំនួនធំ ប្រគល់ជូន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ និង​នាយដ្ឋាន​ព្រហ្មទណ្ឌ ចាត់ការ​តាមច្បាប់​។ ក្រៅពីនេះ​បាន​បង្ក្រាប យានដ្ឋាន កែច្នៃ​ជួសជុល​យានយន្ដ ៥៦​ទីតាំង (​គ្មាន​ច្បាប់​អនុញ្ញាត​) និង​ទីតាំង​ស្ដុក​ចែកចាយ​សំបក​កង់​រថយន្ដ ម៉ាក​ត្រាប់​តាម​គេ (​សំបក​កង់​រថយន្ដ​ម៉ាក Firestone) ១​ទីតាំង រកឃើញ​សម្ភារ​ពាក់ព័ន្ធ មួយចំនួន​។

​គួរ​បញ្ជាក់ថា បើតាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ធ្វើ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២១ នៅ​អំឡុង​ខែកុម្ភៈ​ខាងមុខនេះ ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម