ព័ត៌មានជាតិ
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍ផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។

យោងតាមរបាយការណ៍បានបង្ហាញថា សម្រាប់ជើងហោះហើរអន្តរជាតិ មកពីប្រទេសថៃ សរុប៥-៦ជើង ក្នុងមួយថ្ងៃ (បាងកក-សៀមរាប: Bangkok Airways , ដនមឿង-សៀមរាប: Thai Air Asia)។ មកពីប្រទេសវៀតណាម សរុប ០៤-០៦ជើង ក្នុង០១ថ្ងៃ រួមមាន៖ ហូជីមិញ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ហាណូយ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ដាណាង-សៀមរាប: Cambodia Angkor Air ។ មកពីប្រទេសសិង្ហបុរី (សិង្ហបុរី-សៀមរាប) : Singapore Airlines មាន០១-០២ជើង ក្នុង០១ថ្ងៃ។ មកពីប្រទេសឡាវ (ហាណូយ,លួង្គប្រាបាង្គ-សៀមរាប : Vietnam Airlines មាន០១ជើងក្នុង ០១សប្ដាហ៍)។ មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប): Air Asia មាន០២ជើង ក្នុង ០១សប្ដាហ៍។ មកពីប្រទេសចិន សរុប ០២-០៣ជើង ក្នុង ០១ សប្ដាហ៍ រួមមាន ៖ សៀងហៃ-សៀមរាប : China Eastern។
ដោយឡែក ជើងហោះហើរក្នុងស្រុករួមមាន៖ (ភ្នំពេញ-សៀមរាប, ព្រះសីហនុ-សៀមរាប, ) ហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ Cambodia Angkor Air មាន០៣ជើង ក្នុង០១ថ្ងៃ ។

បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានថ្លែងតាមរយៈរបាយការណ៍ថា រយៈពេល ០៨ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់ ។

ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣ ខាងមុខ ដែលអាកាសយានដ្ឋានថ្មីនេះនឹងមានមានសមត្ថភាពទទួលយន្តហោះធុនធំប្រភេទប៊ូអ៊ីង មានរហូតដល់ជិត៤០ ចំណតដែលអាចទទួលអ្នកដំណើរចន្លោះពី ៧ លាននាក់ ទៅ ១០,៥ លាននាក់ និងអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០ ។

តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្តដែលជាប់នឹងសៀមរាបទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង