Connect with us

ព័ត៌មានជាតិ

តំបន់អាងភាស ដែកឆក់ថ្មី​ ១ ខែចុងក្រោយ ភ្ញៀវ​ទេសចរសម្រុក​ទៅលេង​ឡើងកកកុញ

បានផុស

នៅ

ជាលើកដំបូងក្នុងរយះពេល ១ ខែចុងក្រោយ អាងភាស​មិននៅស្ងៀមស្ងាត់ឯការទៀតទេ ក្រោយពីបាន​ស្ថាបនាជួសជុល​កែទម្រង់បន្ថែមយ៉ាងល្អប្រណិត គេសង្កេតឃើញភ្ញៀវក្នុងស្រុកសម្រុកទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករមានស្រីប្រុសចាស់ក្មេងធ្វើដំណើរកម្សាន្តតាមដងទំនប់ ខ្លះលេងជាមួយទឹកហូរកាត់ផ្លូវ ខ្លះជិះទូកកម្សាន្ត ខ្លះអង្គុយញុាំបាយ​លើ​ខ្នងទំនប់ សម្លឹងមើលទេសភាពជាប់ដែនបឹងទន្លេសាបយ៉ាងល្វឹងល្វើយ ប្រកបដោយបរិយាកាសល្អ តាមចំណង់ចំណូលចិត្តប្រកបដោយក្តីសុខសប្បាយជាមួយសុខសុវត្ថិភាពពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមិនឆ្ងាយពីទីក្រុងបាត់ដំបងប៉ុន្មាននោះទេ ទំនប់អាងភាស ដែលមានទីតាំង ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលអាងមួយនេះស្ថិតជាប់ស្រុកចំនួន២គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានចម្ងាយពីស្រុកថ្មគោល ១៦គីឡូម៉ែត្រ។

ប្រជាពលរដ្ឋរស់នៅភូមិគោកដូងជាច្រើនបានលើកឡើងថា ពេលនេះពួកគាត់មើលឃើញថា “អាងភាស” ជាគោលដៅមួយ​យ៉ាងសំខាន់ ខណះកាលពីគ្រាមុនស្ងាត់ស្រងំមានតែអ្នករស់នៅប្រកបមុខរបរដាំស្រូវនិងនេសាទត្រីប្រមាណជា​២០០ គ្រួសារ តែពេលនេះត្រូវបានអាជ្ញាធររៀបចំឲ្យចេញអស់ហើយ ដើម្បីធ្វើការស្ថាបនាជួសជុលកែលម្អសម្រាប់ជាប្រភពទឹក។

លោក ដាផុន ជាប្រជាពលរដ្ឋក្នុងចំណោមអ្នកភូមិដែលរស់នៅលើទំនប់អាងតាំងពីឆ្នាំ២០០៧ បានលើកឡើងថា ក្រោយការស្ថាបនាជួសជុលរួចរាល់ អាងមួយនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកភូមិស្រុកសំខាន់ៗ២ យ៉ាងគឺទី ១ ជាទីកន្លែងសម្រាប់ផ្តល់ប្រភពទឹកសម្រាប់ពួកគាត់ប្រើប្រាស់និងស្រោចស្រប់លើផលដំណាំ និងទី២ ជាគោលដៅសម្រាប់ទាញ សេដ្ឋកិច្ចគ្រួសារ តាមរយះការលក់ដូរចំណីអាហារដល់ភ្ញៀវដែលមកកម្សាន្តកាន់តែច្រើនឡើងនៅតំបន់មួយនេះ​ហើយ​ក៏​លក់ដាច់គ្រាន់បើ។

លោកបន្តថា “ពួកខ្ញុំមិននឹកស្មានដល់គិតមកដល់ពេលនេះ ព្រោះពីមុនអាងនេះស្ងាត់ណាស់ មានតែអ្នករស់នៅលើខ្នងទំនប់តែប៉ុណ្ណោះសម្រាប់ប្រកបរបរនេសាទតិចតួចនិងដាំស្រូវ តែឥឡូវខុសគ្នាឆ្ងាយណាស់ មានមនុស្សមកលេងច្រើន ហើយពួកខ្ញុំលក់ចំណីអាហារបានកម្រៃគ្រាន់បើទៀតផង។ “ពួកខ្ញុំគិតថា ជាការល្អ ដោយសារតែអ្នកថ្នាក់ដឹកនាំធ្វើការអភិវឌ្ឍន៍បានល្អច្រើន ហើយពួកខ្ញុំឃើញបែបនឹង គឺសប្បាយនិងពេញចិត្តតែម្តង ព្រោះតិចទៀតអាចនឹងកើតជាកន្លែងទេសចរយ៉ាងល្អ នៅក្នុស្រុកឯកភ្នំ ហើយកូនៗពួកខ្ញុំក៏ពួកគាត់សប្បាយរីករាយរាល់ថ្ងៃដែរ”។

មន្ត្រីអាជ្ញាធរភូមិនិងឃុំក៏បានឲ្យដឹងដែរថា ពួកគាត់ក៏មានការរំពឹងទុកដូចបងប្អូនប្រជាពលរដ្ឋដែរ នៅតំបន់អាងនេះនឹងក្លាយជាកន្លែងសប្បាយរបស់ភ្ញៀវទេសចរ តាមរយះការមកទស្សនាកម្សាន្ត ដូចជាលំហែរកាយ លេងទឹកហូរ ជិះទូក និងគយគន់ ទស្សនាទេសភាពជាដើម។

ក្នុងរយះពេលប្រមាណជា១ខែចុងក្រោយនេះ ចំនួនភ្ញៀវកាន់តែច្រើន ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ស្ទើរតែធ្វើដំណើរមិនកើតមានទាំងរថយន្តទំនើបៗ ម៉ូតូ យ៉ាងច្រើនដែលមិននឹកស្មានដល់។

លោក ហម អរុណ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា លោកបានចុះដល់ទីតាំងហើយមើលឃើញថា ពិតជា មានអ្នកមកទស្សនាកម្សាន្តច្រើនលើសពីការស្មាន មិនចាញ់ទីតាំងជាគោលដៅទេសចរណ៍ប៉ុន្មានទេ បើតាមមើលពីចំនួនអ្នកមកលេងកម្សាន្តកាលពីចុងសប្តាហ៍មុននេះ។ តែលោកថា ទីតាំងអាងមួយនេះគឺមានការគ្រប់គ្រង​ពី​មន្ទីរធន់ធានទឹកនិងឧតុនិយមខេត្ត មិនស្ថិត​នៅ​ក្រោមការគ្រប់គ្រងពីមន្ទីរទេសចរណ៍នោះទេ បើសិនជាកំណត់នឹងកែច្នៃជាតំបន់ទេសចរណ៍ថ្មី ក៏ត្រូវការឯកភាពឬកំណត់ឲ្យច្បាស់លាស់ពីរដ្ឋបាលខេត្តនិងមន្ទីរជំនាញផងដែរ។ តែលោកគ្រាន់តែជួយជំរុញឲ្យភ្ញៀវទាំងក្នុងនិងក្រៅស្រុកឲ្យទៅកម្សាន្តនិងស្គាល់គោលដៅដ៏ថ្មីស្រឡាងមួយនេះ ដែលប្រកបដោយទេសភាពល្អ សម្រាប់ការលំហែរកាយ។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ម្ចាស់ទូកដែលដឹកភ្ញៀវកម្សាន្តលើផ្ទៃទឹក បើទោះបីវាមានសភាពទឹកមិនជ្រៅក៏ត្រូវ តែមានត្រៀមអាចការពារដល់ភ្ញៀវផងដែរ ជៀសវាងមានបញ្ហាដោយយថាហេតុណាមួយនឹងកើតឡើង។ លោករំពឹងថា ខេត្តបាត់ដំបង មានមេដែកមួយដុំថែមទៀតសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរកាន់តែមានសន្ទុះសម្រាប់ខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម