Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាស​ថ្ងៃដឹក​មក​ដល់​នៃវ៉ាក់សាំងការពារកូវីដ១៩

បានផុស

នៅ

វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដែល​ជាជំនួ​យ​របស់​ប្រទេសចិន​ នឹង​មក​ដល់​កម្ពុជា​នៅ​​ថ្ងៃអាទិត្យ​ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​នេះបើតាមប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​តាម​រយៈ​បណ្តាញសង្គម​ Telegramមុន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា ដោយ​ទទួល​ព័ត៌មាន​ពីឯកឧត្តម ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​វ៉ាក់សាំងការពារ​ជំងឺក​ូវីដ១៩ នឹងមក​ដល់​ថ្ងៃអាទិត្យ​ទី៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ហើយ​ដូចការ​ប្រកាស​កន្លង​មក​ពេល​វ៉ាក់សាំង​មក​ដល់​សម្តេចនឹងទៅទទួល​ដល់​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំុពេញ​។ដូច្នេះ​​​ផ្នែកពាក់ព័ន្ធត្រូវរៀបចំកម្មវិធីទទួល​វ៉ាក់សាំងនៅប្រលានយន្តហោះ។

លោក វ៉ាង ធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់នៅក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញបាន​ឱ្យដឹង​ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង​កូវីដ១៩ របស់ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm)​ ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម