Connect with us

ព័ត៌មានជាតិ

​គ្រាប់បែក​ទម្លាក់ MK82 ទម្ងន់២៥០​គីឡូ​ ២​គ្រាប់ ត្រូវប្រទះ​ឃើញ​ក្នុង​ខេត្ត​តាកែវ

បានផុស

នៅ

គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​មិនទាន់​ផ្ទុះ​ទម្ងន់​ធ្ងន់​សល់​ពី​សម័យ​សង្គ្រាម​២​គ្រាប់ ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ចុះ​ប្រមូល​យក​មក​ទុក​បំផ្លាញ​ចោល​ នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រាប់​ទី​១ ​ត្រូវ​បាន​យក​មក​ពី​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​២២​ក្បែរ​សាលាស្រុក​ត្រាំកក់ ឃុំ​អង្គតាសោម កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​។ ចំណែក​គ្រាប់​ទី​២ ​ត្រូវ​បាន​យក​មក​ពី​ការដ្ឋាន​ខ្សាច់​មួយ​កន្លែង​ ក្នុងភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ជុំវិញ​វត្តមាន​គ្រាប់​ទាំង​២​នេះ កម្លាំង​ជំនាញ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មន្ត្រី​ជំនាញ​អង្គភាព​ស៊ីម៉ាក់​បាន​បញ្ជាក់​ថា វា​ជា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​និង​ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ដែលមាន​ឈ្មោះថា MK82 មាន​ទម្ងន់​ជាង​២៥០​គីឡូ​។

​បច្ចុប្បន្ន គ្រាប់បែក​ទាំងពីរ​ខាងលើ​ ត្រូវ​បាន​ប៉ូលិស​ជំនាញ​និង​អង្គភាព​ស៊ីម៉ាក់​ដឹកជញ្ជូន​ពី​ទីតាំង​ដែល​ប្រទះឃើញ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ​ដើម្បី​រក្សាទុក និង​ត្រៀម​កម្ទេចចោល​នៅ​ពេល​ក្រោយ​៕

អត្ថបទ៖ វីរៈ​

សូមចុចអាន៖ ​កម្មកររត់​ចែក​ជើង​គ្នា ក្រោយ​ប្រទះ​ឃើញ​គ្រាប់​រ៉ុកកែ​ត​ នៅ​ក្រោម​អគារ​ចាស់ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម