ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ផែនការដាំឫស្សីឲ្យបាន ១ ម៉ឺនដើមរយៈពេលពីរខែ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញផែនការសំដៅដល់ការថែរក្សាតំបន់ការពារធម្មជាតិ គឺការផ្ដួចផ្ដើមដាំដើមឫស្សីចំនួន ១ ម៉ឺនដើមក្នុងរយៈពេលពីរខែ ដែលស្របជាមួយយុទ្ធសាស្ត្ររង្វង់សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ដើម្បីជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម និងការអភិរក្សជីវចម្រុះនៅក្នុងប្រទេស ក្រសួងបានយកកំណត់ផែនការ ថែរក្សាតំបន់ការពារធម្មជាតិ ដោយផ្ដល់ឲ្យសហគមន៍ដែលពឹងផ្អែកលើតំបន់ទាំងនេះជាមួយនឹងឱកាសសម្រាប់ការរីកចម្រើន និងវិបុលភាព។ មជ្ឈិមនៃផែនការនេះ គឺការផ្ដួចផ្ដើមដាំដើមឫស្សីចំនួន ១ ម៉ឺនដើមក្នុងរយៈពេល ពីរខែ ដែលស្របជាមួយយុទ្ធសាស្ត្ររង្វង់សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តថា ទំពាំងស្នងឫស្សី ត្រូវបានគេស្គាល់ថា ការលូតលាស់លឿន និងចំណាយថាមពលតិចបំផុតលើការផលិតស្លឹក អាចបង្កើតឡើងវិញក្នុងអត្រាពន្លឿន បើប្រៀបធៀបនឹងដើមឈើដទៃទៀត។ លើសពីនេះ ក៏អាចប្រើប្រាស់ជាប្រភពប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផ្តល់ជម្រើសដល់អុសដុត និងជួយប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។
បន្ថែមនេះ លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់ថា «សមត្ថភាពពិសេសរបស់ឫស្សី អាចស្រូបយកបរិមាណកាបូនឌីអុកស៊ីតទ្វេដងដូចគ្នាទៅនឹងដើមឈើដទៃទៀត ខណៈពេលដែលវាផលិតអុកស៊ីហ្សែនបន្ថែម ៣០% ធ្វើឲ្យជាបេក្ខជនដ៏ល្អបំផុតសម្រាប់ការលើកកម្ពស់អព្យាក្រឹតភាពកាបូន»។

ស្របពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ក៏បានថ្លែងអំពីការត្រៀមខ្លួនរបស់តួកគី ក្នុងការសហការជាមួយកម្ពុជាលើបញ្ហាបរិស្ថានតំបន់ និងសកលលោក។ ប្រទេសតួកគីក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប ជាកន្លែងផ្តោតសំខាន់លើការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម និងការអភិរក្ស ជីវចម្រុះ ស្របតាមគំនិតផ្ដួចផ្ដើម«កិច្ចព្រមព្រៀងបៃតង» របស់អឺរ៉ុប៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


