Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ស្ថានីយទឹកស្អាតក្រុងតាខ្មៅនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំនេះ

បានផុស

នៅ

គម្រោងសាងសង់ស្ថានីយទឹកស្អាតនៅក្រុងតាខ្មៅនឹងគ្រោងចាប់ផ្តើមដំណើរការអនុវត្តនៅក្នុង​ត្រីមាសទី ៤ ឆ្នាំ ២០២១នេះ។ ជាគម្រោងដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានបរិមាណ ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋក្នុងពេលដែលតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ កំពុងជួបបញ្ហាខ្វះទឹកប្រមាណ ១៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ថា រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA បានរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ ហើយពេលនេះជប៉ុនក៏មានគម្រោងជួយកម្ពុជាក្នុងគម្រោងសាងសង់រោងចក្រទឹកស្អាតមួយទៀតនៅក្នុងក្រុងតាខ្មៅ។

សម្តេចថ្លែងថា ប្រសិនបើបានស្ថានីយ៍ទឹកស្អាតនៅតាខ្មៅមួយទៀត នឹងធ្វើឲ្យការផ្គត់ផ្គង់ទឹកនៅទីនោះ កាន់តែប្រសើរ។

រូបតំណាងស្ថានីយទឹកស្អាត

កាលពីថ្ងៃទី ១ ដើមខែមិថុនា ឆ្នាំមុន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងចំនួន ៣២ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅក្រងតាខ្មៅខេត្តកណ្តាល។

គម្រោងសាងសង់ស្ថានីយ៍នេះ ជាការធ្វើឲ្យប្រសើនូវការទទួលបានទឹកស្អាត ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។

បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងដែរ។

គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ២០២៥ តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមាន ចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម