Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ នឹង​​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​នៅមន្ទីរពេទ្យកាល់ម៉ែត្រ

បានផុស

នៅ

វ៉ាក់សាំងកូវីដ១៩ នឹងដឹក​មកដល់កម្ពុជានៅថ្ងៃ៧ កុម្ភៈ ពោលគឺត្រូវ​ថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង។ នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោនឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង។

សម្តេចតេជោ ហ៊ុន សែន​ប្រកាស​ថា នឹងចាក់​វ៉ាក់សាំង​កូវីដនៅមន្ទីរពេទ្យកាល់ម៉ែត្រ រួម​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងកូវីដ-១៩ ដែលជា​ជំនួយ​របស់​ចិន​ចំនួន៦០ម៉ឺនដូសនឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ក្នុងដំណាក់កាលទី១នៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភ: ឆ្នាំ ២០២១ខាងមុខនេះ។

គួរ​បញ្ជាក់​ថា គិតត្រឹមព្រឹកថ្ងៃទី៤ កុម្ភ:នេះ កម្ពុជាមាន​អ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៦៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១៦នាក់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម