Connect with us

ព័ត៌មានជាតិ

ក្រសួង​ណែនាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ផ្អាក​ធ្វើដំណើរ​ទៅ​វៀតណាម​ជា​បណ្តោះអាសន្ន​សិន​

បានផុស

នៅ

​​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្អាក​ ឬ​ពន្យាពេល​ការធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ ពិសេស​ទៅ​ខេត្ត​ដែលមាន​ការឆ្លង​រាតត្បាត​ខ្ពស់​នៃ​ជំងឺ​កូ​វីដ១៩​នៅក្នុង​សហគមន៍​។​

ការប្រកាស​របស់​ក្រសួងសុខាភិបាល​នេះ​ បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ​ចូលក្នុង​សហគមន៍​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​៤ ខែ​កម្ភៈ​ បាន​ឲ្យ​ដឹងថា​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទប់ស្កាត់​និង​ការនាំចូល​វីរុស​កូ​វីដ​១៩តាម​ច្រកព្រំដែន​កម្ពុជា​វៀតណាម​ ក្រសួង​បាន​ណែនាំ​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ខេត្ត​ទាំងអស់​ជាពិសេស​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ដូចជា​ខេត្ត​កំពត​ តាកែវ​ កណ្ដាល​ ព្រៃវែង​ ស្វាយរៀង ​ត្បូងឃ្មុំ​ ក្រចេះ​ មណ្ឌល​គី​រី និង​រតនគីរី ​ត្រូវ​បង្កើន​កា​រ​ប្រុងប្រយ័ត្ន​និង​ត្រូវ​បង្កើន​នូវ​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចេញចូល​តាម​ច្រក​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រូវធ្វើ​ចត្តាឡី​ស័ក​និង​រក​ជំងឺ​កូ​វីដ​១៩ ​ព្រមទាំង​ដាក់​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​ទាំង​អស់​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ពេញ​រយៈពេល​១៤​ថ្ងៃ​ដោយ​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បាន​បន្តទៀតថា​ ក្រសួង​បាន​ណែនាំ​ចុះ​ពិនិត្យ​តាមដាន​រុករក​ប្រជា​ពលរដ្ឋ​មកពី​ក្រៅប្រទេស​ ជាពិសេស​មកពី​ប្រទេស​វៀតណាម​ ថៃ​ និង​យក​វត្ថុ​សំណាក​សម្រាប់​អ្នក​ដំណើរ​ដែល​ចូល​នៅក្នុង​ប្រទេស​កម្ពុជា​និង​រាយការណ៍​មក​ទូ​រស័ព្ទ​ទាន់​ហេតុការណ៍​នៅ​រាល់​ករណី​សង្ស័យ​ឆ្លង​វីរុស​កូវីដ១៩ ​ឬ​ករណី​គ្រុនក្តៅ​ដែលមាន​ជា​ក្រុម​ ឬ​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម​ជាដើម​។​

អាជ្ញា​ធរ​រាជធានី​ខេត្ត​ស្រុក​ក្រុង​ខណ្ឌ​ឃុំ​សង្កាត់​ត្រូវ​តាមដាន​និង​ឃ្លាំមើល​និង​ធ្វើការ​ណែនាំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩​ព្រមទាំង​ជំរុញ​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថ​កិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​ឲ្យ​ស្របតាម​របត់​នៃ​ការរស់នៅ​ ធម្មតា​តាមបែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​វិធានការ​នៃ​៣​ការពារ​ ទាំង​៣​កុំ​កុំ​។​ ត្រូវ​តាមដាន​ត្រួត​ពិនិត្យ​សណ្ឋាគារ​ផ្ទះសំណាក់​ភោជនីយដ្ឋាន​អាហារដ្ឋាន​រមណីយដ្ឋាន​ ទីតាំង​កម្សាន្ត​នានា​ព្រមទាំង​កន្លែង​លក់ដូរ​នានា​ដើម្បីឱ្យ​ម្ចាស់​សណ្ឋាគារ​ផ្ទះ​សំណាក់​ហាង​កន្លែង​ទាំងនោះ​​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ត្រូវ​តាម​ដាន​ត្រួតពិនិត្យ​តាម​បេនឡាន​អាជីវកម្ម​នានា​ដែលជា​កន្លែង​ប្រ​មូលផ្ដុំ​អ្នកដំណើរ​ដើម្បីឱ្យ​ម្ចាស់​ឡាន​អាជីវកម្ម​ទាំងនោះ​បន្ត​អនុវត្ត​វិធានការ​ការចម្លង​វីរុស​នេះ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​និង​ធានាថា​ធុរកិច្ច​របស់ខ្លួន​មុន​ក្លាយជា​ទីកន្លែង​ចម្លង​វីរុស​កូ​វីដ​១៩​នោះឡើយ​៕

​អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

ព័ត៌មានជាតិ៤៦ នាទី មុន

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្វែង​យល់​ផ្លូវ​ដែកនៅ​កម្ពុជា អាច​រត់​បាន​ត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង

សន្តិសុខសង្គម២ ម៉ោង មុន

ស្ដ្រីម្នាក់ប្ដឹងនាយការិយាល័យនគរបាលចរាចរណ៍រាជធានី​ភ្នំពេញ ទារសំណង១០ម៉ឺនដុល្លារ ពីបទ ឃុំឃាំងមនុស្សខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម