Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្ដអគ្គិសនីឆេះ​ផ្ទះ​ពលរដ្ឋ​អស់៣​ខ្នងនៅ​សង្កាត់​ជ្រាវ​

បានផុស

នៅ

​ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់អស់ទាំងស្រុងរួមនឆងសម្ភារ​មួយ​ចំនួនធំ​ ដែលករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​០៤ ​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ទី​១ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ទំហំ​៤​គុណ​១៨​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ ស្រី​ គួ​យ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ បាត់បង់សម្ភារនិងទ្រព្យសម្បត្តិមួយចំនួនធំ។​ ផ្ទះ​ទី​២ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៤​គុណ​៦​ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ រុន រី ភេទប្រុស​ អាយុ​៤០​ឆ្នាំ​ បាត់បង់សម្ភារនិងទ្រព្យសម្បត្តិ​មួយ​ចំនួយធំ។ ទី​៣ ​ធ្វើ​ពី​ឈើ​​ប្រក់​ស័ង្កសី ទំហំ​៥​គុណ​៥​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ែន គ្រួច ប្រជា​ការពារ​ភូមិ​ខ្នារ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ បាត់បង់​សម្ភារនិងទ្រព្យសម្បត្តិមួយចំនួនធំ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ​ករណីនេះ​បាន​រលត់ទៅវិញ​ទាំងស្រុង​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃទី​០៤​ ខែកុម្ភៈ​ នេះ​ដោយមាន​ការចូលរួម​ពន្លត់​ពី​សំណាក់​ពលរដ្ឋ​និង​បាន​ប្រើប្រាស់​ឡានទឹក​របស់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តសៀមរាបចំនួន​១​ឡាន​ផងដែរ​៕

អត្ថបទ ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម