Connect with us

ព័ត៌មានជាតិ

គ្រាន់តែជាការកម្សាន្ដរបស់យុវជន៦នាក់ ធ្វើឲ្យរោងជួសជុលម៉ូតូមួយខ្ទេច

បានផុស

នៅ

ក្រុមយុវជនឈាមរាវចំនួន៦នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រុកថ្មគោលធ្វើការស្រាវជ្រាវឃាត់​ខ្លួនជាបន្ត​បន្ទាប់​យក​មក​ធ្វើ​ការអប់រំ និង​ឲ្យ​ឪពុកម្ដាយ​មក​ធ្វើ​កិច្ច​សន្យា​ធានា​យក​ទៅ​អប់​រំណែ​នាំបន្ត ក្រោយ​ធ្វើ​សកម្ម​ភាពយកដុំថ្មគប់ និង​វាយបំផ្លាញ​តូបជួសជុលម៉ូតូមួយបណ្ដាលឲ្យខូចខាត។

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើឡើង​កាល​ពីថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧និង១០​នាទី​ដោយ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ត​ម​សេនីយ៍​ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍​ឯក ផង់ សុភាព អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ដឹក​នាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ឃាត់ខ្លួន​ក្រុមក្មេង​បង្ក​ភាពអនាធិបតេយ្យ​ចំនួន​០៦​នាក់ យកមក​ធ្វើ​ការអប់រំ​ណែនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានឲ្យដឹងថា ការ​ឃាត់នេះ​បន្ទាប់​ពីទទួលបានពាក្យបណ្តឹង​របស់​ជនរង​គ្រោះ​ឈ្មោះ អ៊ិន បូរមី ភេទ​ប្រុស​អាយុ​២០ ឆ្នាំ​រស់នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានប្តឹង​ចូល​មក​សមត្ថកិច្ចនគរបាល​ស្រុក​អំពី​ក្រុម​ក្មេង​មួយក្រុមបាន​យក​ដុំថ្មគប់​បំផ្លិចបំផ្លាញ​រោង​ជាងជួសជុល​ម៉ូតូ​មួយកន្លែង​របស់គាត់​ក្នុង​មូលដ្ឋាន​ខាង​លើ បណ្តាលឲ្យខូចខាត​ដោយ​អន្លើ​ ​នា​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១​ដោយ​ពុំ​ដឹង​មូលហេតុ​។

អ្វីដែល​គួរឲ្យហួសចិត្ត​បំផុត​នោះ នៅ​ចំពោះមុខសមត្ថកិច្ច​នគរបាល​ស្រុក ក្រុម​ក្មេងៗ​ទាំងនេះបាន​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​ពួកគេយកដុំថ្មគប់​បំផ្លាញ​រោង​ជួសជុល​ម៉ូតូ​របស់​ជនរងគ្រោះ​ខាង​លើ​នេះ គឺ​មិនមែន​ដោយសារ​គំនុំ​អ្វីនោះទេ តែ​សកម្មភាព​របស់ពួកខ្លួន​នេះ ​គឺ​គ្រាន់ជាការ​កម្សាន្ត​សប្បាយ​តែប៉ុណ្ណោះ​។

ក្រោយការជួសជុល​សំណង​ទៅ​ជនង​គ្រោះជាម្ចាស់​តូប​រួចមក​សមត្ថកិច្ច​នគរ​បាល​បាន​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ដោយ​ឱ្យ​ឪពុកម្តាយ​ធានា​យកទៅ​អប់រំ​បន្ថែម​នៅ​មូលដ្ឋាន​វិញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម