Connect with us

ព័ត៌មានជាតិ

បង​ប្អូនរស់នៅ​ខណ្ឌ បឹងកេងកង ចំការមន ច្បារអំពៅ មកស្គាល់ក្រុមហ៊ុន​ដឹកសំរាមថ្មី​ឲ្យហើយ

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុនដែលមានលក្ខណះអន្តរជាតិចំនួន ៣ នឹងចេញប្រតិបត្តិការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ។

ក្រុមហ៊ុនទាំង៣ខាងលើរួមមាន ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។

អនុវត្តទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃ ក្រុមហ៊ុនទាំង ០៣ ត្រូវបានបែងចែកតាមតំបន់ចំនួន០៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖

​តំបន់​ទី​១៖ មាន ០៥​ខណ្ឌ គឺ​ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន 800 SUPER/GAEA។

តំបន់​ទី​២៖ មាន​០៥​ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន ម៉ិ​ស៊ូ​ដា គ្រុប (Mizuda Group Co., Ltd ) ។​

តំបន់​ទី​៣៖ មាន​០៤​ខណ្ឌ គឺ ៖ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ដែល​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន​ Cintri (Cambodia) / Everbright (China)។

តាមរយៈការ​ដេញលោកអភិបាលរាជធានីឃួង ស្រេង ក៏បានផ្តាំផ្ញើអោយប្រតិបត្តិការក្រុមហ៊ុនទាំង ៣ ប្រតិបត្តិកាល ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមតំបន់ របស់ខ្លួន ឱ្យបានល្អ ហើយខណ្ឌទាំង១៤ក៏ត្រូវសហការជាក្រុមហ៊ុនអោយបានល្អផងដែរ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ធ្វើការញ៉ែក វេចខ្ចប់ទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមការកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត មានអនាម័យ និងបរិស្ថានល្អ។

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះអ្នកដែលចោលសម្រាម​ខុសម៉ោងពេល និងទីតាំងដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទាំង០៣ បានចាប់ផ្តើមដំណើរការកិច្ចការរបស់ខ្លួនដោយរលូន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម