Connect with us

ព័ត៌មានជាតិ

សង្ឃឹមថា ( RCEP ) នឹង​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដ៏​ទូលំទូលាយ​ក្នុង​តំបន់​ឆាប់ៗ​នេះ​​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ដោយ​សង្ឃឹម ទុកជាមុន​នូវ​ជោគជ័យ នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​ក្រោយ​នេះ ជាមួយ​ក្រសួងពា​ណិ​ជ្ជក​ម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តី ពី តំបន់​ពាណិជ្ជកម្ម​សេរី និង​កម្មវិធី​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ( RCEP ) ដែលជា​កិច្ចព្រមព្រៀង​សម្រាប់​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ពា​ណិ​ជ្ជក​ម្ម និង​ការវិនិយោគ​ដ៏​ទូលំទូលាយ​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ ក្នុង​ឱកាស​ឲ្យ​លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ទើ​ប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សំណេះសំណាល​និង​សម្តែង​ការគួរ​សម​នៅ​ ទីស្តីការ​ក្រសួង​នា​ល្ងាច​ម្សិល​មិ​ញ​។​

​ក្នុងជំនួប​រវាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ប្រធានសភា​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា លោក Tassilo Brinzer​ ទើប​តែងតាំង​ថ្មី គឺ​ដៃគូ​សន្ទនា បាន​លើ​កឡើង​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រ​សើ​រ​នៃ​ភាគី​ទាំងពីរ​ទាំង​លើ​វិស័យសេដ្ឋកិច្ច និង​វិស័យ អភិវឌ្ឍន៍​នានា ក៏ដូចជាគម្រោងការ​ផ្សេងៗ ដែល​ភាគី​ទាំងពីរ កំពុង​រួមគ្នា​អនុវត្ត និង​លទ្ធផល​អនុវត្ត​កន្លងមក។ គម្រោង​នោះ​រួមមាន​ដូចជា​៖ ការអភិវឌ្ឍ វិស័យ​បច្ចេកវិទ្យា ការអភិវឌ្ឍ និង​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​បច្ចេកវិទ្យា​បៃតង បញ្ហា​ការប្រែប្រួល អាកាសធាតុ និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម។

ដោយឡែក ក្នុង​ជំនួប​នោះ​ដែរ ភាគី​ទាំងពីរ​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​មួយ​ចំនួនរួមមាន​៖​ការងារ​អាទិភាព​ដែល​សភា​សហគមន៍​អឺរ៉ុប និង​ក្រសួង ត្រូវ​អនុវត្ត​រួមគ្នា​-​សេចក្ដីព្រាងច្បាប់ ស្តីពី ការវិនិយោគ -​ការដោះស្រាយ​ភាព​ជាន់​ភារកិច្ច​គ្នា​រវាង​ការចុះបញ្ជី​ផលិតផល​របស់​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា និង​ក្រសួង​សុខាភិបាល ​បច្ចេកវិទ្យា បៃតង ​និង​ការ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យមពី​បច្ចុប្បន្ន និង​អនាគត សហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម ​វិស័យ​ស្តង់ដា ​និង​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្ត​ជាដើម។ល។

​ជា​ចុង​បញ្ជាប់​នៃ​កិច្ចពិភាក្សា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​គណៈប្រតិភូ សភាពាណិជ្ជកម្ម សហគមន៍​អឺរ៉ុប ដឹកនាំ​ដោយ​លោក Tassilo Brinzer បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​យ​មាន​ល្បឿន​សន្ទុះ​ទៅមុខ និង​ជោគជ័យនូវ​បញ្ហា​ដែល​បាន​លើកឡើង​ខាងលើ​ជាពិសេស គឺ​ការអភិវឌ្ឍ និង​ជម្រុល​វិស័យ SME , វិស័យ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​បៃតង ជា​ដើ​ម។ ក្នុង​នោះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានគាំទ្រ និង​សង្ឃឹមទុកជាមុន​នូវ​ជោគជ័យ នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​ក្រោយ ជាមួយក្រសួង​ពា​ណិ​ជ្ជ​ក​ម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី តំបន់​ពាណិជ្ជកម្ម​សេរី និង​កម្មវិធី​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ( RCEP ) ដែលជា​កិច្ចព្រមព្រៀង​សម្រាប់​ជំរុញ​ល្បឿន​សេដ្ឋកិច្ចពា​ណិ​ជ្ជក​ម្ម និង​ការវិ​និយោគ​ដ៏​ទូលំទូលាយ​ក្នុង​តំបន់៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម