Connect with us

ព័ត៌មានជាតិ

សំណង់អគារមន្ទីរពិសោធន៍ខេត្ត​ព្រះសីហនុ មួយខែទៀតប៉ុណ្ណោះនឹង​រូចរាល់ជាស្ថាពរ

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យការដ្ឋានសំណង់អគារមន្ទីរពិសោធន៍ខេត្តដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែល​អាច​សាងសង់រូចរាល់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២០នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តព្រះសីហនុ ដែលកំពុងសាងសង់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់​បម្រើ​ដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជាហើយក្រោយពីការសាងសង់អាគារមន្ទីរ ពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។

ជាមួយគ្នានេះលោក គួចចំរើន ក៏បានបន្តចុះពិនិត្យទីតាំងមួយចំនួនទៀតក្នុងបរិវេណមន្ទីរពេទ្យ​និងបានណែនាំអោយប្រធានមន្ទីរពេទ្យបង្អែកខេត្តពង្រឹងបន្ថែមការថែរក្សាអនាម័យ បរិស្ថានស្អាតជានិច្ច ដើម្បីផ្តល់​នូវបរិយាកាសល្អ ប្រកបដោយផាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលមក ទទួល សេវាព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម