ព័ត៌មានជាតិ
ទឹកនោមគោក៏អាចលក់បានគេយកទៅធ្វើជីកំប៉ុស
យើងធ្លាប់តែឮ និងដឹងថា អាចម៌គោមានតម្រូវការនៅលើទីផ្សារ ដែលអាចលក់បានក្នុងតម្លៃមួយ ប៉ុន្តែឥឡូវទឹកនោមគោក៏មានតម្រូវការដែរសម្រាប់បងប្អូនប្រជាពលរដ្ឋមួយចំនួនយកទៅធ្វើជី។

លោក ឆេង ពិសិដ្ឋ មានអាយុ ៤៥ ឆ្នាំ ជាកសិករចិញ្ចឹមគោម្នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់ ថា លោកមានគោត្រឹមតែ ៤០ ក្បាល ហើយលោកលក់ទាំងអាចម៌គោ និងទឹកនោមគោ។ ហើយថាប្រជាពលរដ្ឋអ្នកជិតខាងរបស់លោកដែលជាអ្នកចម្ការមានតម្រូវការយកទឹកនោមគោធ្វើជីកំប៉ុសទឹក និងជីគោក សម្រាប់បាញ់ដំណាំ។
ចំពោះទឹកនោមគោលោកលក់ក្នុងកម្រិតតិចតូចនៅឡើយ ដោយសារមិនទាន់បានរៀបចំក្រោល និងអាងស្តុកត្រងទឹកនោមត្រឹមត្រូវ។
លោក ឆេង ពិសិដ្ឋ៖ «ទឹកនោមគោខ្ញុំលក់ឱ្យអ្នកជិតខាង គាត់យកទៅធ្វើជី និងថ្នាំបាញ់សត្វល្អិត គេសួររកទិញច្រើនដែរ តែខ្ញុំអត់មាន ខ្ញុំលក់ឱ្យគេតិចតូច ១ កាន ឬកន្លះកាន ដោយសារយើងត្រងបានតិចតូច»។

គោមួយក្បាលនោមបានប្រមាណ ៣ ទៅ ៤ លីត្រក្នុង១ ថ្ងៃ ខណៈលោកបង្ហើបឱ្យដឹងថា ហាងឆេងទឹកនោមគោមគោខ្ទង់ ៣ ម៉ឺនរៀល ក្នុងមួយកាន ៣០ លីត្រ។
លោក ឆេង ពិសិដ្ឋ បានឱ្យដឹងថា អ្នកចម្ការចាប់ផ្ដើមដឹងពីគុណភាព និងប្រសិទ្ធភាពជីធម្មជាតិធ្វើឱ្យដំណាំល្អ និងចំណាយលុយតិច។
ទោះជាយ៉ាងណា តម្រូវការទឹកនោមគោគេសង្កេតឃើញថា នៅមានកម្រិតតិចតូចនៅឡើយ ខណៈពលរដ្ឋភាគច្រើន មិនទាន់យល់ដឹងទូលំទូលាយពីប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹកនោមគោធ្វើជី៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់