ចង់ញ៉ាំទុរេនឆ្ងាញ់នៅកោះកុងគួរទៅកន្លែងណា?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចង់ញ៉ាំទុរេនឆ្ងាញ់នៅកោះកុងគួរទៅកន្លែងណា?

Published

on

នៅខេត្តកោះកុងមានដំណាំដាំដុះជាច្រើនប្រភេទ ក្នុងចំណោមដំណាំជាច្រើននោះ ដំណាំទុរេន ក៏ជាដំណាំមួយប្រភេទ មាន​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ​ទូទៅ។ ទុរេនដែលមាន​ការ​ដាំដុះ​ច្រើនជាង​គេ​ក្នុង​ខេត្តកោះកុង មានរសជាតិឆ្ងាញ់ និងមានបរិមាណច្រើនជាងគេ គឺនៅស្រុកថ្មបាំង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា នៅខេត្តកោះកុង មិនទាន់មានការចងក្រងជាសហគមន៏ក្នុងការដាំទុរេននោះទេ ប៉ុន្តែបើនិយាយពីផលិតផលទុរេន ក៏​មាន​កា​រដាំ​ដុះ​ច្រើន​​ជាពិសេស​នៅស្រុកថ្មបាំង។

ទុរេនស្រុកថ្ម​បាំង​មាន​រសជាតិឆ្ងាញ់ ទទួល​ស្គាល់​ជា​ទូទៅ។ កសិករដាំទុរេន លោក សាយ សាវឿន ក្រោយ​ការ​កែប្រែដាំដុះទុរេនប៉ុន្មានឆ្នាំនេះ លោក​ទទួលបានចំណូលគួរសម គ្រាន់ចិញ្ចឹមជីវិតនិងឱ្យកូនបានរៀនសូត្រគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។

កសិករ​រូប​នេះ​បន្ត​ថា ទុរេនថ្មបាំង ត្រូវបានមហាជនទូទៅ វាយតម្លៃថា មានរស់ជាតិឆ្ងាញ់ មិនចាញ់ទុរេនមកពីខេត្តផ្សេងៗនោះទេ ហើយកាលពីឆ្នាំ២០២០កន្លងទៅក៏​លក់បានថ្លៃជាងឆ្នាំមុនៗ ធ្វើឲ្យប្រជាកសិករសម្តែង​ក្តីរីករាយ។

លោក សុខ សុទ្ធី អះអាងថា រហូតមកដល់ពេលនេះ ខេត្តកោះកុង នៅមិនទាន់មានទិន្នន័យច្បាស់លាស់អំពីចំនួនផ្ទៃដី សម្រាប់ដាំដំណាំទុរេននោះនៅឡើយទេ។ លោក​បន្ត​ថា នៅពេលឆាប់ៗខាងមុខនេះ ក៏នឹង​មានការ​បង្កើន​ផ្ទៃដីដាំដុះច្រើន​ថែមទៀត ស្របភូមិសាស្រ្ត​អំណោយ​ផលដំណាំប្រភេទហូប​ផ្លែ​នេះ ហើយ​ពលរដ្ឋ​អាច​ទទួល​បាន​ចំណូលច្រើន៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services