ព័ត៌មានជាតិ
ខែតុលា សមត្ថកិច្ចជំនាញឃាត់រថយន្តដឹកលើសទម្ងន់ជាង ៤ម៉ឺនគ្រឿង
ក្នុងខែតុលានេះ សមត្ថកិច្ចជំនាញបានចុះឃាត់រថយន្តដឹកលើសទម្ងន់ ជាង៤ម៉ឺនគ្រឿង ដោយយោងតាមការប្រជុំបូកសរុបការងារ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយលើសេចក្តីជូនដំណឹងលេខ ០៤៩ សជណ សក.គតលទ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីអំពី ការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ក្នុងក្ដីប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ឆ្នាំ២០២០។
លោករដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីតាមស្ថានីយឲ្យពង្រឹងការអនុវត្តការងារឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។
យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងខែតុលា ឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១៣៩ ៥៧៦ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ដែលក្នុងនោះ៖
– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤០ ០១២គ្រឿង ប្រហែល ២៨.៦៧%
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ៧គ្រឿង ប្រហែល ០.០១%
– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ១០៥គ្រឿង ប្រហែល ០.០៨%
– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ៨៧គ្រឿង ប្រហែល ០.០៦%
ការពិន័យរថយន្តដឹកលើសទម្ងន់សរុបមានចំនួន ១៩៩គ្រឿង ដែលមានទឹកប្រាក់ពិន័យចំនួន ៤៨៦ ៨៤៩ ៥០០រៀល។ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៣៦គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ២៣៥គ្រឿង។
ជាមួយគ្នានេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមអំពាវនាវបងប្អូនម្ចាស់អាជីវកម្ម ម្ចាស់យានយន្តដឹកជញ្ជូនធន់ធ្ងន់ត្រូវអនុវត្ត និងពង្រឹងការអនុវត្តដឹកជញ្ជូនឲ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ ២០% ត្រូវធ្វើការដកប័ណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ ឃាត់យានយន្តទុកចំនួន ១ឆ្នាំ និងបញ្ឈប់អាជីវកម្មមួយឆ្នាំប្រសិនបើនៅតែបន្តបទល្មើស៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ អាជ្ញាធរ ដាក់កម្លាំងលាងសំអាតទាំងកណ្តាលយប់ បន្ទាប់ពីមានប្រេងរំអិលកំពប់លើស្ពាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង