Connect with us

ព័ត៌មានជាតិ

តុលាការច្រានចោលសំណើបន្តសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា

បានផុស

នៅ

​តុលាការក្រុងភ្នំពេញ បានសម្រេចច្រានចោលការស្នើសុំបន្តសវនាការ របស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដោយសំអាងថា ពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាឧបសគ្គក្នុងការបើកសវនាការ។ 

លិខិតរបស់លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃសុក្រនេះ បញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កំពុងតែមមាញឹកនៅ ក្នុងដំណាក់ការ សំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទ ឬជនជាប់ចោទកំពុងជាប់ឃុំយ៉ាងចង្អៀតក្នុងពន្ធនាគារ ដែលករណីនេះជាបញ្ហាប្រឈម ដែលត្រូវចូល រួមឱ្យបានសកម្មនៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកក់ស្ទះ ដែលត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលកន្លងមកថ្មីៗនេះ។

ទោះជាយ៉ាងណា លោក កូយ សៅ អះអាងថា ក្រុមប្រឹក្សាជំនុំជម្រះក៏ពិនិត្យ នឹងពិចារណានូវគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីអាចមានលទ្ធភាពបន្តសវនាការឡើងវិញនាពេលវេលាសម ស្របខាងមុខនេះ ដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២២  ខែមករា ឆ្នាំ២០២១ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់លិខិតជាថ្មី (លើកទី៣) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម សុខា ដែលបានផ្អាកកាល​ពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការស្នើសុំនេះ ដោយសំអាងថា៖ ទី១, ដោយសារស្ថានភាពជំងឺ កូវីដ១៩ រាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ តាមរយៈក្រសួងសុខាភិបាល ទី២, ដើម្បីជៀសវាងការបន្តផ្អាកដំណើរការនីតិវិធី ជាពិសេសដើម្បីជៀសវាងការបន្តរំលោភបំពានលើសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌របស់លោក កឹម សុខា។ ទី៣, ដើម្បីកុំឲ្យទុកសំណុំរឿងចាស់ចោលយូរពេក ពីព្រោះអង្គសវនាការបានធ្វើការដេញដោលយ៉ាងច្រើនរួចហើយ។

សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ត្រូវបានផ្អាកជាបណ្តោះអាសន្នតាមរយៈលិខិតជូន ដំណឹងមួយរបស់លោក កូយ សៅ  ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដោយសារតែមានការរីករាល ដាល នៃជំងឺកូវីដ១៩ ហើយនឹងបន្តលុះត្រាតែមានការជូនដំណឹងជាថ្មី។

ទាក់ទងបញ្ហានេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ធ្លាប់បានថ្លែងថា លោកនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើសាលាដំបូងរាជធានីភ្នំពេញសម្រេចបែបណា លើសំណើរសុំបន្តសវនាការសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា នោះ។

លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណា ចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម