Connect with us

ព័ត៌មានជាតិ

ប្រទេសឥណ្ឌាសម្រេចផ្តល់វ៉ាក់សាំងមួយសែនដូសដល់រាជរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលប្រទេសឥណ្ឌា បានសម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយសែនដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា បញ្ជាក់ថា ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩

សេចក្តីប្រកាសដដែលបញ្ជាក់ថា ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។

ការសម្រេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត របស់ឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និង ជាការយកចិត្តទុកដាក់ចំពោះ សុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕ 

រូបភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម