ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយនឹង​អាជ្ញាធរខេត្ត​កំពង់ចាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយនឹង​អាជ្ញាធរខេត្ត​កំពង់ចាម

Published

on

កំពង់ចាម​ ៖ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ដឹកនាំ​ដោយ​លោក អ៊ុក ប៊ុន​ឈឿន ប្រធាន​ក្រុម បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដើម្បី​ឈ្វេងយល់​ការអនុវត្ត​ការងារ​នៅ​ថ្នាក់ក្រោម​ជាតិ និង​នាំយក​នូវ​មតិយោបល់ សំណូមពរ និង​បញ្ហា​ប្រឈម​ទាំងពួង​របស់​ក្រុមប្រឹក្សាឃុំ​ក្នុងស្រុក​កងមាស និង​ស្រុក​កោះសូទិន មក​ពិភាក្សា និង​រក​ដំណោះស្រាយ​ឱ្យ​ឆ្លើយតប​នឹង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​សាលាខេត្ត​កំពង់ចាម​។

ការ​ជួប​ពិភាក្សា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ប្រមូល​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​ពី​អង្គ​វេទិកា​ថ្នាក់ស្រុក​នៅ​ស្រុក​កងមាស និង​ស្រុក​កោះសូទិន កាល​ថ្ងៃទី​០២ និង​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​រួចមក​។

នៅក្នុង​ឱកាស​នោះ​បន្ទា​ប់​ពី​ក្តាប់​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង​នៃ​គណៈ​អភិ បាល​ខេត្តកំពង់ចាម រួចមក ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​ក្រុម បាន​មាន ប្រសាសន៍​ថា គោលបំណង​ដែល​គណៈប្រតិភូ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ចុះ​មកជួប​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​នាពេលនេះ​គឺ ដើម្បី​ឈ្វេងយល់ និង​នាំ​យក​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សាឃុំ​ក្នុងស្រុក​កងមាស និង​ស្រុក​កោះសូទិន​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា​៖១-​ស្ថានភាព​ជំងឺ​កូ​វីដ​១៩(Covid-19) ក្នុងពេល​បច្ចុប្បន្ន វិធានការ​បង្ការ​ការ​ពារ ទប់ស្កាត់ អប់រំ​ប្រជាពលរដ្ឋ​។ ២-​ការកំណត់​អត្ត​សញ្ញា ណ​កម្ម​ជនក្រីក្រ​១ ជនក្រីក្រ​២ និង​ការបែងចែក​កញ្ចប់​ថវិកា​ជូន​ប្រជា​ពល រដ្ឋ​។ ៣-​ការអនុវត្ត​គោ​លន​យោ​យ​បាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​នៅ​មូលដ្ឋាន​។ ៤-​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នាពេល​កន្លងទៅ​ដូចជា​៖ អត្រានុកូលដ្ឋាន ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការផ្តល់​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​។​៥- ការដក​ថវិកា​សម្រាប់​ការអភិវឌ្ឍ​ឃុំ សង្កាត់ នៅ​មូលដ្ឋាន​នាពេល​កន្លងទៅ​។​៦-​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ​។​ទី​៧-​បញ្ហា​ផ្សេងៗ មក​ជម្រាប់ជូន​អាជ្ញាធរខេត្ត ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​ឱ្យ​ឆ្លើយតប​នឹង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ ក្នុងនាម​ក្រុម​សមាជិក ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​អាជ្ញាធរខេត្ត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ទាំងឡាយ ដែល​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​បានលើកឡើង និង​ទាមទារ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ដោះស្រាយ​ជាមួយគ្នា ដើម្បី​ឆ្លើយតប​តាម​សំណូមពរ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ចំពោះ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​អាជ្ញាធរខេត្ត​ពុំ​អាច​ដោះស្រាយបាន ហើយ​ក្រុម​សមាជិ​ក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​លើក​អនុសាសន៍​ជម្រាប​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ធ្វើការ​ដោះស្រាយ​។

ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ បានធ្វើការ​ផ្តាំផ្ញើ​ផងដែរ​ដល់​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​សូម​យកចិត្តទុកដាក់​ពង្រឹង​វិធានការ អនុវត្ត​គោល នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជីវភាព​ជូន​ប្រជាពលរដ្ឋ គ្រួសារ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចូលរួម និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដើម្បី​ថែរក្សា​សុខភាព​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ដាច់ខាត ដើម្បី​សុវត្ថិភាព សុខភាព​យើងទាំងអស់គ្នា​។

ដោយឡែក​នៅ​នា​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈប្រតិភូ​ក្រុម​សមាជិក ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៥២​គ្រួសារ ក្នុង​សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​ភូមិ​កោះ​រកា​ក្នុង ស្ថិតក្នុង​ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៥២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​មី​០១​កេះ និង​ក្រមា​០១៕

ដោយ ៖ ប៉ាល់ សុង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services