Connect with us

ព័ត៌មានជាតិ

មកស្គាល់ឧកញ៉ា ៥ រូប មានសកម្មភាព​លេចធ្លោលើ​បណ្តាញ​សង្គម

បានផុស

នៅ

ស្របពេលដែលសម័យបច្ចេកវិទ្យាកាន់តែជឿនលឿន និងវិវត្តរៀងរាល់ថ្ងៃ ការប្រើ​ប្រាស់បណ្តាញសង្គមកាន់តែសកម្មភាពញឹកញាប់មិនថាពលរដ្ឋទូទៅ ដល់ឥស្សរជន និងអ្នកជំនួញធំៗ។ ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកពី ឧកញ៉ា ៥ រូប ដែលមានភាពលេចធ្លោនៅលើបណ្តាញសង្គមហ្វេសប៊ុក៖

១. ឧកញ៉ា ហុង ពីវ

រូបអ្នកឧកញ៉ា ហុង ពីវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ហុង ពីវ ជាមនុស្ស​មាន​ឥទ្ធិពលនៅលើ​បណ្តាញសង្គម។ អាជីវកម្មលក់បុរីពិភពថ្មី បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ឧកញ៉ា​ តែ​ងតែ​ត្រូវ​បាន​តាមដានពី​​មនុស្ស​ម្នាទូទៅ រួមទាំង​អតិថិជនដែលគាំទ្រ​បុរី​ពិភពថ្មី។ លើ​បណ្តាញ​សង្គមដែលមានអ្នក​គាំទ្រ​ជាង ២ លាននាក់ ឧកញ៉ា​តែងតែ​ផ្សព្វផ្សាយពី​គម្រោង​លក់​បុរីរបស់​លោក រួមទាំង​ការងារ​ជួយ​សង្គម​ដូចជា​​ថ្មី​ៗនេះ បានបរិច្ចាកថវិការាប់លានដុល្លារជួយដល់មន្ទីរពេទ្យគន្ធៈបុប្ផា។

២. អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង និងភរិយា

អ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញដ៏លេចធ្លោ​ដែលមានអាជីវកម្មជាច្រើនក្នុងដៃរាប់តាំងពីក្រុមហ៊ុនទូរគមនាគមន៍ សណ្ឋាគារ និងប្រព័ន្ធផ្សព្វផ្សាយ។ នៅលើបណ្តាញសង្គមលោកតែងតែបង្ហោះ​ពីក្រុម​គ្រួសារ រួមទាំងទស្សនៈជំរុញលើកទឹកចិត្តដល់យុវជន ក្នុង​ការ​បង្កើតក្តីស្រមៃ និង​ការរៀបចំផ្លូវជីវិតឲ្យជោគជ័យ។

៣. ឧកញ៉ាម៉ុង ឬទ្ធី

អ្នកឧកញ៉ា ម៉ុង ឬទ្ធី

ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបាន​គេប្រសិទ្ធិនាមជា​សេដ្ឋីកសិកម្មនៅស្រុកខ្មែរ។ ជំនួញភាគច្រើន​របស់លោកគឺផ្នែកកសិកម្ម ហើយលោកក៏​មាន​ចម្ការ​ដូងប្រេង​រាប់ម៉ឺនហិកតានៅខេត្តព្រះសីហនុ។ ក្រៅពីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យ​កសិកម្ម លោកក៏តែង​លើក​ពី​ជីវិតគ្រួសារ ការតស៊ូ និង​បទពិសោធន៍អាជីវកម្ម​ដល់អ្នកតាមដានជាង ៣ សែននាក់។

៤. ឧកញ៉ា គួច ម៉េងលី

ឧកញ៉ា គួច ម៉េងលី

ឧកញ៉ា គួច ម៉េងលី ជាស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ាដែល​មានសញ្ជាតិខ្មែរ-អាមេរិកផងនោះ ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជាសហគ្រិន។ នៅលើបណ្តាញសង្គម លោកក៏​មានសកម្មភាព​ជា​ញឹកញាប់ ផុស​ចែករំលែក​ពីគំនិត​អាជីវកម្ម ការថែទាំសុខភាព ការបណ្តុះផ្នត់គំនិត​វិជ្ជមាន​ដល់យុវជន។ គណនីរបស់លោក មានអ្នកតាមដានជិត ១ លាននាក់។

៥. ឧកញ៉ា ឡេង ណាវ៉ាត្រា

ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានវ័យក្មេង និង​ជាអ្នកជំនួញអចលនទ្រព្យ​ដ៏ជោគជ័យ។ ក្នុង​រយៈពេល​មិនដល់ ០៥ ឆ្នាំផង ឧកញ៉ារូបនេះបានបង្កើតភាព​លេចធ្លោ​តាម​រយៈ​ជំនួញពុះដីឡូត៍ និង​គម្រោងអភិវឌ្ឍផ្ទះល្វែងរាប់ពាន់ល្វែងសម្រាប់អ្នកមិនស​ូវ​ធូរធារ។ នៅលើបណ្តាញសង្គមក្រៅពីផ្សព្វផ្សាយជំនួញដីធ្លី លោកក៏​បង្ហាញជីវិត​តស៊ូ​ គ្រួសារ និងការងារជួយ​ដល់សង្គម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម