Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០ រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ មានការ​ថយចុះ ធៀប​នឹង​ឆ្នាំ​២០១៩

បានផុស

នៅ

លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ បាន​ដឹកនាំ​ការប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តឡើង កាលពី​ថ្ងៃ​សុក្រទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី លោកនាយក​ខុទ្ទកាល័យ អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក អនុប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ២៨​។

យោងតាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ២ ១០៩ ៣៣០ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែល​ក្នុងនោះ​៖ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ៥៨២ ៨១៤​គ្រឿង

– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ៧៩​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ២ ១៦៦​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ចំនួន ១ ០៤៤​គ្រឿង។ តាម​របាយការណ៍ ចំនួន​រថយន្ត​ដែល​លើ​ទម្ងន់​កម្រិត​កំណត់​មាន​ចំនួន ២៧.៧៨% នៃ​រថយន្ត​បាន​ត្រួតពិនិត្យ​សរុប គឺមាន​ការថយចុះ​ចំនួន ០.៩៧% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ ដែល​ចំនួន ២៨.៧៦% ។ ឆ្នាំ​២០២០ លើ​ការពង្រឹង​វិធានការ​យ៉ាង​តឹងរឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដូចជា ពង្រឹង​ការអនុវត្ត​ដឹកជញ្ជូន​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទប្បញ្ញត្តិ​ដូច​ចែង​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ផ្លូវថ្នល់ និង​ក្នុង​ករណី​យានយន្ត​ដឹក​លើស​កម្រិត​កំណត់​ចាប់ពី ២០% ឡើងទៅ ស្ថានីយ​ជញ្ជីង​បាន​ឃាត់ទុក​រថយន្ត​រយៈពេល​មួយឆ្នាំ មាន​ចំនួន ១៧​គ្រឿង​។

ដោយឡែក​ទិសដៅ​ឆ្នាំ ២០២១៖ ជ្រក​ក្រោម​ប្រធានបទ លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​ពង្រឹង​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន មន្ត្រី​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព និង​បណ្តុះបណ្តាល​ការងារ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​យន្តការ​ថ្មីៗ ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ គ្រប់​មន្ត្រី​ត្រូវ​បន្ត​សាមគ្គី និង​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​បញ្ហា​នេះ​។

​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ជាមួយ​អ្នកពាក់ព័ន្ធ ជាពិសេស​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ដើម្បី​ឲ្យ​យល់ដឹង​ពី​ការអនុវត្ត​ច្បាប់ និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី ដើម្បី​អនុវត្ត​ការងារ​ឲ្យ​បាន​ទូលំទូលាយ និង​កាត់បន្ថយ​ការដឹក​ជ​ញ្ចូ​ន​លើស​ទម្ងន់​កម្រិត​កំណត់​។ ទន្ទឹមនឹងនេះ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុងប្រទេស​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ច្រើន និង​តម្រូវការ​របស់​រដ្ឋបាល​ខេត្ត គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នឹង​រៀប​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​ជញ្ជីង​ថ្មី ២​បន្ថែមទៀត នៅ​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ និង​ខេត្តក្រចេះ ព្រមទាំង​គ្រោង​សាង​សង​ស្ថានីយ​ជញ្ជីង​២​បន្ថែមទៀត នៅ​តាម​ខេត្ត​ ដែល​មាន​តម្រូវ​ការចាំបាច់៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ខំទុកចិត្តឲ្យ​​ទារលុយគេ២០០០ដុល្លារ​ តែ​បែរ​ជាចង់ស៊ី​ដាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម