Connect with us

ព័ត៌មានជាតិ

យន្តហោះចិននឹងដឹកវ៉ាក់សាំងស៊ីណូហ្វាមមកដល់កម្ពុជានៅរសៀលថ្ងៃស្អែកនេះហើយ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំង​កូវីដ១៩ ឈ្មោះ Beijing Institute of Biological Products ឈ្មោះ SINOPHARM នឹងដឹកមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី០៧ខែកម្ភៈឆ្នាំ២០២១នេះហើយ ដើម្បីត្រៀមចាក់ជួនដល់ប្រជាពលរដ្ឋដែលជាក្រុមអាទិភាព។

លោកស្រីបានបន្តថាក្រសួងសុខាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាត់ចែងវ៉ាក់សាំងនេះដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងក្រុមអាទិភាពដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តទៀតថា ទន្ទឹមនឹងនេះក្រសួងក៏បានត្រៀមកន្លែងរក្សាទុកដាក់វ៉ាក់សាំងនេះរួចរាល់ផងដែរដែលអាចរក្សាសីតុណ្ហភាព២+២រហូតដល់+៨អង្សារសេដែលសមស្របតាមប្រព័ន្ធរបស់ក្រសួងសុខាភិបាលដែលមានស្រាប់។

លោកស្រីបានបន្ថែមថាមុននឹងចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាមនេះដល់ប្រជាពលរដ្ឋក្រសួងបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយស្របទៅតាមលក្ខណៈបច្ចេកទេសពិសេសអនុវត្តទៅតាមគោលការណ៍ណែនាំពីប្រទេសចិនដែលបានកំណត់ថា វ៉ាក់សាំងនេះអាចចាក់ទៅលើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ។ ចំណែកក្រុមមនុស្ស ដែលមានអាយុលើសពី៦០ឆ្នាំឡើងទៅមិនអាចទទួលបានវ៉ាក់សាំងនេះទេ។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះវ៉ាក់សាំងស៊ីណូហ្វាមនេះ ត្រូវបានប្រើប្រាស់នៅលើពិភពលោកចំនួន​២២៣លាន​ដូសរួចហើយក្នុងនោះនៅប្រទេសចិន១០លានដូស ប៉ាគីស្ថានទិញ៦០លានដូស ប្រទេសមជ្ឈិមបូពា៥៧លានដូសឥណ្ឌូនេស៊ី៦០លានដូសនិងបណ្តាប្រទេសផ្សេងៗទៀត។

លោកស្រីបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះនៅមិនទាន់មានផលប៉ះពាល់ជាលក្ខណៈអ្វីធំដុំនៅឡើយទេបន្ទាប់ពីបានប្រើវ៉ាក់សាំងនេះរួចមក។

រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងស៊ីណូហ្វាមដល់កម្ពុជាចំនួន១លានដូស ក្នុងនោះ៦០ម៉ឺនដូសនឹងដឹលមកដល់កម្ពុជានៅរសៀលថ្ងៃទី៧ខែកម្ភៈឆ្នា២០២១ស្អែកនេះដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន។

​បើតាមសម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបាន​បញ្ជាក់ថា ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​៦០​ម៉ឺន​ដូ​សនោះនឹង​ត្រូវបាន​បែង​ចែក​ទៅខាង​កងទ័ព​ចំនួន​៣០ម៉ឺន​ដូ​ស និង​ខាង​ក្រសួងសុខាភិបាល​ចំនួន​៣០ម៉ឺន​ដូ​ស​៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម