Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់បាន​បង្គា​ខូចគុណភាព​នាំចូល​ពី​វៀតណាម បាន​ជាង​៦​តោន​

បានផុស

នៅ

​សមត្ថកិច្ច​ចម្រុះ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ត្រី​សមត្ថកិច្ច​កាំកុងត្រូល​កាលពី​យប់​ថ្ងៃទី​០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​បាន​ចុះ​ចាប់​បង្គា​នាំចូល​ពី​ប្រទេស​វៀតណាម​ខូចគុណភាព​ជាង​៦​តោន​មក​រក្សាទុក​និង​ដុត​កម្ទេច​ចោល​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោកនាយ​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សមត្ថកិច្ច​កាំកុងត្រូល ដោយ​បាន​ធ្វើការ​ឃាត់​ចាប់បាន​បង្គា​នាំចូល​ពី​ប្រទេស​វៀតណាម​ខូចគុណភាព​ចំនួន​៦​តោន និង​៥០០​គីឡូក្រាម​មក​រក្សាទុក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា​បាន​បន្តទៀត​ថា ​បង្គា​នាំចូល​ពី​ប្រទេស​វៀតណាម​ដែល​ខូចគុណភាព​ទាំងនោះ​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ដើម្បី​រក្សាទុក​បាន​យូរ ដែលមាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​ដែល​បរិភោគ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម