Connect with us

ព័ត៌មានជាតិ

ខោអាវ​ដេរ​រយ​លក់​ក្នុង​តម្លៃថោក មាន​អ្នកទិញ​ច្រើន​ដោយសារតែ​ក្រណាត់​ល្អ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ស្ត្រី វ៉ាន់ នី ជា​អាជីវ​ករលក់​ខោ អាវ ដេ រយ​បាន​និយាយថា​ រាល់ថ្ងៃ​បងស្រី​ទទួលបាន​កម្រៃ​ច្រើន​ក្នុង​ការលក់​ខោ អាវ​ដេ រយ ព្រោះ​មាន​តម្លៃថោក​ដែល​មាន​អតិថិជន​ច្រើន​បានមក​ទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វ៉ាន់ នី ដែល​កំពុង​លក់​ខោ អាវ ឲ្យ​ម៉ូយ​បាន​និយាយ​ថា រាល់​ថ្ងៃ​នេះ​មុខរបរ​លក់​ខោ អាវ​ដេរ​រយ​នេះ​បាន​កាក់កប​ដោយ​ក្នុង​មួយថ្ងៃ​បងស្រី​អាច​រក​ប្រាក់​ចំណេញ​បាន​មិន​ក្រោម​២០​ម៉ឺន​រៀល​នោះ​ទេ​។ ខោ​អាវ​ ដែល​បងស្រី​លក់​គឺ​ក្នុង​មួយ​កំ​ប្លេ​រ​ថ្លៃ​៣០០០០​រៀល​។​ ហើយ​តម្លៃ​៣០០០០​រៀល​នេះ​បងស្រី​អាច​ចំណេញ​បាន​មិន​ក្រោម​៥០០០​រៀល​។

បង វ៉ាន់ នី បន្ត​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ខាងមុខនេះ​គឺ​ខោ អាវ ដែល​បងស្រី​លក់​គឺមាន​ជនជាតិ​ចិន វៀតណាម រួមទាំង​ខ្មែរ​យើង​ផង​មក​ទិញ​យក​ទៅ​ស្លៀក​ព្រោះ​មានតម្លៃ​ថោក​ខណៈ​ខោ អាវ​នៅ​ហាង​មិន​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​កំ​ប្លេ​រ​។ ចំណែក​ក្រណាត់​វិញ​ខោ អាវ​ដេរ​យ​ក៏​ក្រណាត់​ល្អ​មិន​ចាញ់​ក្រណាត់​ក្នុង​ហាង​ផងដែរ​។

បងស្រី​បញ្ជាក់​ថា ខោអាវ​ដេរ​រយ​និង​ចុះ​តម្លៃថោក​ជាង​នេះ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​អតិថិជន​លោក​មានលទ្ធភាព​ទិញ​យក​ទៅ​ស្លៀកពាក់​។​ចំពោះ​ទីតាំង​ដែល​បងស្រី​លក់​ គឺ​ស្ថិត​នៅមុខ​ផ្សារ​ច្បារអំពៅ​ក្នុងភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម