ព័ត៌មានជាតិ
ក្តុកក្តួលណាស់! ឯកឧត្តម សៀង ណាំ សរសេរសំណេរសុំទោសភរិយា ទាំងទឹកភ្នែក និងសោកស្តាយមិនបានរួមដំណើរទៅមន្ទីរពេទ្យក្រុងបាងកក
Published
4 weeks agoon
By
Kang Tolaឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានសរសេរសំណេរយ៉ាងវែងនៅលើទំព័រហ្វេសបុកផ្ញើជូនចំពោះភរិយារបស់លោក ខណៈដែលភរិយារបស់លោកកំពុងសម្រាកព្យាបាលនៅឯទីក្រុងបាំងកកប្រទេសថៃ ដោយសារតែបានជួបនូវឧបទ្ទវហេតុបាក់ឆ្អឹងស្មាល ហើយឯកឧត្តមបានបង្ហាញនូវអារម្មណ៍ក្តុកក្តួល ព្រោះឯកឧត្តមមិនបាននៅក្បែរភរិយាជាទីស្រលាញ់របស់ខ្លួន។ ដើម្បីជ្រាបកាន់តែច្បាស់សូមអានសំណេរទាំងស្រុងរបស់ឯកឧត្តម
រាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ប្រពន្ធសំឡាញ់របស់បង!
មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុននិងសោកស្តាយយ៉ាងខ្លាំង ដែល មិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។

ឧត្តមភរិយារបស់បង! ចាប់តាំងពីបងបានឃើញពន្លឺថ្ងៃរហូតដល់អាយុ២០ ឆ្នាំ ជីវិតបងបានរស់យ៉ាងសុខសាន្ត ក្រោមម្លប់ព្រហ្មវិហារធម៌របស់លោកឪពុកអ្នកម្តាយ។ បងបានទទួលនូវការស្រឡាញ់ ថ្នាក់ថ្នម និងការចិញ្ចឹមបីបាច់ គ្រប់យ៉ាងពីលោកទាំងទ្វេ។
តែក្នុងឆ្នាំ១៩៧៣ ទឹកដីកោះសំរោង ខេត្តកំពង់ចាម ដែលជាស្រុកកំណើតបានស្ថិតក្រោម
ការគ្រប់គ្រងរបស់ ពួកខ្មែរក្រហម(តំបន់រំដោះ) បងបានសំពះលាលោកអ្នកមានគុណ ដើម្បីចេញទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ។ បងបានជម្រាបគាត់ថា «ពេលស្រុកបានសានត្រាណ បើកូននៅរស់ កូននឹងមករកលោកទាំងពីរវិញ តែបើមិនឃើញកូន មកទេ គឺកូនស្លាប់ហើយ»។ ពេលនោះ លោកឪពុកអ្នកម្តាយទាំងពីរបានជូនពរបង ឱ្យធ្វើដំណើរបានសុខសប្បាយ និងផ្តាំផ្ញើឱ្យខំរៀនសូត្រ។
ចេញពីកំពង់ចាម តំបន់រំដោះ មកភ្នំពេញត្រូវឆ្លងកាត់គ្រាប់កាំភ្លើង និងការប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ព ខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយទីបំផុតបងធ្វើដំណើរដល់ភ្នំពេញដោយសុខសប្បាយ។ អូនដឹងទេ? ប្តីរបស់អូនកាលណោះ មានតែខ្លួនមួយ គ្មានសាច់ញាតិនិងបងប្អូនឡើយ គឺក្លាយជាកូនកំព្រា តែលតោល លំបាកលំបិនក្រៃលែង ហើយដើរស៊ីឈ្នួលគេ ធ្វើកម្មករគេ ដើម្បីរស់និងបានរៀនសូត្រ។ បានតែពីរឆ្នាំប៉ុណ្ណោះ ភ្នំពេញត្រូវបានកាន់កាប់ទាំងស្រុងដោយរបបខ្មែរក្រហម គឺថ្ងៃ ១៧ មេសា ១៩៧៥ ហើយបង ក៏បានរស់នៅក្នុង កងយុវជន ធ្វើការធ្ងន់ធ្ងរដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។
ប្រពន្ធសំឡាញ់! ថ្ងៃទី២៥ ខែ៥ ឆ្នាំ១៩៧៧ បងនិងអូនបានឡើងប្តេជ្ញាក្លាយជាគូស្រករប្តីប្រពន្ធនឹងគ្នា រហូតមក ដោយចាប់ដៃគ្នាកសាងជីវិតទាំងលំបាកក្នុងរបបវាលពិឃាត។ អនុស្សាវរីយ៍ទាំងឡាយក្នុងរបបប៉ុលពត បងចាំយ៉ាងច្បាស់ ពេលខ្លះ បាយមួយដុំ ឬដំឡូងមួយដុំ អូនមិនហ៊ានហូបទេ អូនទុកសម្រាប់បង ឱ្យបងហូបមុន ទោះជាបងប្រាប់ថា ហូបទាំងអស់គ្នាក៏អូនមិនព្រមហូបដែរ ពេលនៅសល់ទើបអូនហូបតាមក្រោយ ពេលខ្លះបងហូបអស់អូន ក៏សុខចិត្តអត់ថែមទៀតផង។

គិតមកដល់ពេលនេះ យើងបានចាប់ដៃគ្នាជាប្តីប្រពន្ធ រយៈពេល៤៤ ឆ្នាំហើយ អូនពិតជាហត់នឿយណាស់ ក្នុងនាមជាភរិយានិងជាម្តាយ។ រាល់ម្ហូបអាហារ សម្លៀកបំពាក់ និងកន្លែងគេងរបស់បង របស់កូនៗយើង និងការអប់រំពួកគេ សុទ្ធតែអូនជាអ្នកធ្វើទាំងអស់។ អូនបានបំពេញតួនាទីជាឧត្តមភរិយាដ៏ល្អបំផុត បំពេញតួនាទី ជាម្តាយដ៏សែនកក់ក្តៅសម្រាប់កូនយើង ហើយបងពិតជាមានសំណាងខ្លាំងណាស់ដែលមានរូបអូនជាភរិយា។
ល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១
បងពិតជាស្លុតចិត្តណាស់ ពេលឃើញអូនគ្រោះថ្នាក់បាក់ឆ្អឹងស្មា ព្រោះដួលកង់ពេលកំពុងជិះហាត់ប្រាណ។ បងបានពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញពីអាការៈរបស់អូន។ ដោយហេតុថា គ្រោះថ្នាក់បាក់ចំកន្លែងឆ្អឹងពុក ដែលក្លាយជាកង្វល់មួយបន្ថែមទៀតសម្រាប់បង។ ទីបំផុត ក្រុមគ្រូពេទ្យបានផ្តល់យោបល់ថាត្រូវបញ្ជូនអូនទៅ ព្យាបាលនៅទីក្រុងបាងកក ព្រោះទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់។

រាត្រីថ្ងៃទី៥ មួយថ្ងៃក្រោយមក វេលាម៉ោង ៧ យប់
អូនសំឡាញ់! បងរឹតតែខ្លោចផ្សាទ្វេដង ពេលយន្តហោះទីក្រុងបាងកកបានមកដល់។ បងស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ដើមទ្រូងតឹងណែនមួយរំលេចរកថាមិនត្រូវ ហើយទ្រហោយំចំពោះមុខកូននិងអ្នករាល់គ្នា។ នេះ ប្រហែលជាលើកដំបូងហើយដែលបងកើតទុក្ខខ្លាំងបែបនេះ ក្នុងជីវិតប្តីប្រពន្ធរបស់យើង។ អូនធ្លាប់ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង តែបងមិនអាចរួមដំណើរជាមួយអូនទៅមើលថែអូនមន្ទីរពេទ្យ បងមានតែទឹកភ្នែកជូនដំណើរអូន។
ឱ្យបងសូមទោស!
បងមិនអាចទៅបានដោយហេតុផលពីរយ៉ាង៖
ទី១ បញ្ហាកូវីដ១៩ ដែលគេអនុញ្ញាតបានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកជំងឺម្នាក់ និងអ្នកមើលថែម្នាក់។ ដូច្នេះ ពួកយើងសម្រេចឱ្យកូនស្រីទៅជាមួយអូន។ បើបងទៅផង គេតម្រូវឲ្យធ្វើចត្តាឡីស័ក គឺពេលទៅចំនួនពីរសប្តាហ៍ ហើយពេលត្រឡប់មកវិញពីរសប្តាហ៍ ពោលគឺមិនបានមើលថែអូនហើយ ថែមទាំងជាប់នៅមណ្ឌលចត្តាឡីស័ក បន្ថែមទៀតផង។
ទី២ បងមានភារកិច្ចជាច្រើនត្រូវបំពេញជូនរាជរដ្ឋាភិបាល ជាពិសេស ការស្ថាបនាផ្លូវទាំង ៣៨ ខ្សែ នៃក្រុងសៀមរាបរបស់យើង។
ហេតុផលនេះ បងដឹងយ៉ាងច្បាស់ថា អូនពិតជាយល់ហើយថែមទាំងលើកទឹកចិត្តបងទៀតផង។ បងគ្មានអ្វី ក្រៅពីពាក្យថា សូមទោសប្រពន្ធសំឡាញ់! គ្រប់ពេល អូនបានបម្រើប្តី បានរួមទុក្ខរួមសុខជាមួយបង តែបងបែរជា មិនអាចមើលថែអូនបានទៅវិញ។ បើបងអាចឈឺជំនួសអូនបាន បងនឹងឈឺជំនួស មិនឲ្យអូនដេកឈឺនៅលើគ្រែពេទ្យ នោះទេ។
អូនដឹងទេ! ប្រហែលមកពីយើងបានធ្វើបុណ្យច្រើនហើយមើលទៅ ទើបយើងបានទទួលនូវសមានចិត្ត និងការអាណិតអាសូរ ពាក្យជូនពរគ្រប់ទិសទី ពីសំណាក់ថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនហូរហែ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំថ្លែងព្រះអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសមានចិត្តនិងរាប់អាន ខ្ញុំព្រះករុណា យើងខ្ញុំ។
សូមប្រគេនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគុណបុណ្យព្រះរតនត្រៃ បារមីនៅលើលោក ជួយឃុំគ្រងថែរក្សាអូនក្នុងការវះកាត់ នៅថ្ងៃចន្ទ ទី៨ ខាងមុខនេះបានប្រកបដោយជោគជ័យ និងឆាប់បានជាសះស្បើយត្រឡប់មកជួបជុំគ្រួសារយើងវិញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

You may like
-
បិទហាងហ្វឺជាបណ្តោះអាសន្នមួយកន្លែងនៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអ្នករត់ចេញពីកន្លែងចក្តាឡីស័ក ហើយចូលទៅញ៉ាំអាហារនៅទីនោះ
-
ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត នឹងរៀបចំ ឡើងរយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើកម្ពុជា
-
ផ្អើលអស់មួយបុរី ម្ចាស់មិននៅភ្លើងឆេះផ្ទះ សមត្ថកិច្ចប្រើពេលជិតមួយម៉ោង ទើបភ្លើងរលត់
-
គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅសៀមរាបសម្រេចបានជិត២០ភាគរយ
-
ដំណឹងល្អសម្រាប់អ្នកសៀមរាប បន្ទាប់ពីសម្ពោធស្ពានបេតុងឆ្លងស្ទឹងតម្លៃជាង ២០ ម៉ឺនដុល្លារ
-
ឆ្លងឆ្នាំមានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តសៀមរាប ជាង២៧ ម៉ឺននាក់
ចុច Like Facebook កម្ពុជាថ្មី

បាតុករមីយ៉ាន់ម៉ាសុខចិត្តស្លាប់ដើម្បីប្រទេស

ក្តៅៗ! ម្ចាស់គ្លីនិកមួយនៅអ្នកលឿង ឆ្លងជំងឺកូវីដ១៩

រថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៤០នាក់

សម្ដេច ហ៊ុន សែន សម្រេចលើកលែងការធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ ដែលមានសុខភាពធម្មតា

ស្ត្រីជាកម្មកររើសគ្រាប់ស្វាយចន្ទីម្នាក់ បានពុលស្លាប់ ក្រោយខ្នប់ពងគីង្គក់ធ្វើជាអាហារ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានជាតិ2 days ago
ច្បាប់ថ្មី៖ អ្នកចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៦ខែ ដល់១០ឆ្នាំ ពិន័យពី ២លាន ដល់ ២០លានរៀល
-
ព័ត៌មានជាតិ2 days ago
សម្តីពីមាត់ឃាតក ស្រឡាញ់នារីរងគ្រោះ៤ខែ ទ្រាំមិនបានចាប់រំលោភ ខ្លាចបែកការណ៍ទើបសម្លាប់ចោល
-
ព័ត៌មានជាតិ2 days ago
ផ្ទុះកូវីដនៅជ្រៃធំ ដាក់មនុស្ស ៧០០ នាក់ឲ្យធ្វើចត្តាឡីស័ក
-
ព័ត៌មានជាតិ3 days ago
សមត្ថកិច្ចខេត្តសៀមរាបចាប់បានឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ បានហើយ
-
ព័ត៌មានជាតិ2 days ago
អាជ្ញាធរចុះបាញ់ថ្នាំទំាងយប់ផ្សារក្តាម ក្រោយគូសង្សារចិនឆ្លងកូវីដ ១៩
-
ជីវិតកម្សាន្ដ2 days ago
ក្រោយបាត់ខ្លួនប៉ុន្មានថ្ងៃ តារាសម្ដែងប្រុសមីយ៉ាន់ម៉ា ត្រឡប់មកវិញក្នុងបាតុកម្ម
-
ព័ត៌មានជាតិ2 days ago
២៤ ម៉ោងចុងក្រោយ រកឃើញឆ្លង ២៣ នាក់ទៀត
-
ព័ត៌មានជាតិ2 days ago
ក្រសួងកំពុងអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកជំងឺកូវីដ១៩