Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មុខសញ្ញា​ថ្នាំញៀន៤​នាក់ ជា​បន្ត​បន្ទាប់ រួម​នឹង​វត្ថុ​តាង​ជាច្រើន​ផងដែរ

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៤​នាក់ ដែល​សមត្ថកិច្ច​បាន​កំណត់​ថា ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន យ៉ាងសកម្ម ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន តាម​ប្រមាញ់ និង​ឈាន​ដល់​ការចាប់ខ្លួន​ក្នុង​បទល្មើស កាន់កាប់ និង រក្សាទុក​នូវ​សារធាតុ​ញៀន ខុសច្បាប់ លើ​ករណី​ជាក់ស្តែង រួមជាមួយ​នឹង​វត្ថុតាង​ជាច្រើន​មុខ​ផងដែរ។

យោង​តាម​របាយការណ៍​របស់​កម្លាំង នគរបាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​សំពៅ​លូន បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ប្រហែល​៩​យប់ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​កាន់ ចំណុច​ភូមិ​អូ​ស្ងាត់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដោយ​បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្ដែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​ម្នាក់ ឈ្មោះ ហូល ហេង ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ពពូល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ដោយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយចំនួន រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១ ថង់ ទូរសព្ទ​ដៃ​ចំនួន​០១ គ្រឿង ប្រាក់​ថៃ ចំនួន៣៤៣០ បាត (​បី​ពាន់​បួន​សាមសិប​បាត​) ប្រាក់រៀល ចំនួន​១៧៨,០០០(​ដប់​ប្រាំពីរ​ម៉ឺន ប្រាំបី​ពាន់​រៀល ) ម៉ូតូ​០១​ចំនួន​គ្រឿង​ម៉ាក execter ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៧។

យោងតាម​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ​ឈ្មោះ​ហូល ហេង និង ដោយមាន​ការអនុញ្ញាត​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំពៅ​លូន​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ប​វេ​ល​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​បន្ត​កិច្ចប្រតិបត្តិការ រហូតដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់​ទៀត កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​ម៉ោង​០១​និង​00​នាទី នៅ​ចំណុច​ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

នៅ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ១.​ឈ្មោះ សេង សុខា ភេទ​ស្រី អាយុ៣៨​ឆ្នាំ​ មាន​លំនៅ​ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ២.​ឈ្មោះ ឡេង សុខា​ឡៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​លំនៅ​ភូមិ​បឹង​ធុង ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល និង ៣. ឈ្មោះ ឈួ​ង ឈឿង ភេទ​ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​បាន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១ ថង់ ក្រវិល ៤ គូ ខ្សែ​.​ក ២ ខ្សែ ខ្សែដៃ ១ ខ្សែ កងដៃ ១ កង នាឡិកា ២ គ្រឿង លុយ​ខ្មែរ​ចំនួន ២.១៣៥.០០០ រៀល លុយ​បាត ចំនួន ២៣.៧៨០ បាត និង កញ្ឆា​ក្រៀម ចំនួន ១ ថង់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៣ ថង់ រថយន្ត​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកមាស ១ គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 2C-0377 ទូរសព្ទដៃ​ចំនួន ២​គ្រឿង។

ក្រោយ​ពី​ធ្វើការ​សាកសួរ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង បញ្ជូន​ជនសង្ស័យ​ទាំង​៤នាក់ រួម​ទាំង​វត្ថុ​តាង​ទៅកាន់​សាលាដំបូង​ហើយ ក្នុង​ការ​ចាត់​វិធានការ តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

សន្ទនាគ្នាតាមទូរស័ព្ទជាង១ម៉ោង តើលោក បៃដិន និងលោក ស៊ី ពិភាក្សាបញ្ហារសើបអ្វីខ្លះ?

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងហាមផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY ព្យាបាលជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម