Connect with us

ព័ត៌មានជាតិ

យុវជន​២​នាក់ ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​លំផាត់​បាន​ឃាត់ខ្លួន​យុវជន​២​នាក់ ពាក់ព័ន្ធ​ករណី​កាន់​អាវុធ​ខុសច្បាប់​ដោយ​គ្មាន​ការអនុញ្ញាត​។

ការ​ឃាត់ខ្លួន​យុវជន​២​នាក់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ចម្ការ​របស់​ឈ្មោះ ឈាង ម៉ុង​ខេង ស្ថិតនៅ​ក្នុងភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។

​យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់ ទី​១.​ឈ្មោះ ខុំ សា​វេត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ទី​២.​ឈ្មោះ ស៊ីម សុខ​នៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម