Connect with us

ព័ត៌មានជាតិ

បរិវេណប្រាសាទថ្នមប្តីគ្មានអ្នកមើលថែ ដីជាប់ប្រាសាទត្រូវគេកាងធ្វើកម្មសិទ្ធិ

បានផុស

នៅ

ប្រាសាទថ្នមប្តី ជាសម្បត្តិវប្បធម៌ជាតិ ស្ថិតនៅក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ មានស្មៅដុះស៊ុបទ្រុប គ្មានអ្នកមើលថែ ហើយដីជាប់ប្រាសាទត្រូវគេហ៊ុំព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង បានប្រាប់កម្ពុជាថ្មីថា រាល់ឆ្នាំកន្លងមកគ្រប់ប្រាសាទទាំងអស់នៅក្នុងស្រុកកំពង់លែង គឺមានឆ្មាំថែរក្សាការពារដោយមានការឧបត្ថម្ភប្រាក់បំណាច់ពីរដ្ឋដែរ។ ប៉ុន្តែតែនៅឆ្នាំ ២០២១ នេះឈ្មោះឆ្មាំការពារ ដែលមន្ទីរបានស្នើសុំក្រសួង មិនទាន់ធ្លាក់ចុះនៅ ឡើយទេ ដែលជាធម្មតាអាចធ្លាក់មកក្នុងអំឡុងខែ​០២នេះហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីររូបនេះបានបន្តថា នៅពេលមានឆ្មាំការពារ ទើបមន្ទីរចាត់ចែងឱ្យឆ្មាការពារប្រាសាទជួយថែរក្សាការពារប្រាសាទ ឱ្យមានបរិ ស្ថានល្អបាន ។
ដោយឡែកចំពោះការគ្រប់គ្រងទីតាំងដីទួលប្រាសាទវិញ កន្លងមកក្រសួងវប្បធម៌ មិនអនុញ្ញាតឱ្យធ្វើរបងហ៊ុព័ទ្ធប្រាសាទឡើយ តែអាចបោះបង្គោលព្រុំសម្គាល់បាន។

តាមគោលការណ៍របស់ក្រសួងវប្បធម៌ក្នុងឆ្នាំ២០២១ នេះ ក្រុម ការងាររបស់ក្រសួង និងសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចុះធ្វើធ្វើចំរឿន ទីតាំងដីទួលប្រសាទទាំងអស់នៅក្នុងខេត្តដើម្បីធ្វើប្លង់កម្មសិទ្ធិសម្បត្តិរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងវប្បធម៌ឲ្យ អោយបានត្រឹមត្រូវផងដែរ ដើម្បីអភិរក្សថែរក្សាការពារឲ្យបានគង់វង្សទៅអនាគត។

ដោយឡែកទាក់ទងនឹងសំណួរសួរថា ហេតុអ្វីក៏គេមិនលុបរណ្ដៅនៅ ក្នុងប្រាសាទដែល ជនខិលខូចលួចជីកគកកាយរកកំណប់តកាលពីទសវត្សរ៍ទី៨០ នោះ តើយើងមិនខ្លាចមានការរលំបាក់ឬ ស្រុតតួប្រា សាទទេឬ។
ទាក់ទងនឹងសំណួរនេះ លោក សុខ ធួកប្រធាន មន្ទីរវប្បធម៌ខេត្តកំពង់ ឆ្នាំង បានឆ្លើយថា យើងមិនអាចធ្វើការលុបរណ្តៅដី ដែលគេជីក កកាយនៅក្នុងប្រាសាទនោះតាម ទំនើងចិត្តបានឡើយព្រោះវាជា ទង្វើខុសច្បាប់។
ការលុបរណ្ដៅខាងលើនេះ អាចធ្វើទៅបាន លុះត្រាតែមានក្រុមវិស្វករបច្ចេកទេសរបស់ក្រសួងវប្បធម៌ចុះត្រួតពិនិត្យ និងវាយតម្លៃជាមុនសិន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួ ងវប្បធម៌ផងដែរ ទើបធ្វើបាន។


មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់ សូមជួយថែរក្សាការពារទប់ស្កាត់ ដឹងសូមជួយរាយការណ៍ជាបន្ទាន់ ករណីពិនិត្យឃើញមាន ការការជីកគាស់កកាយជាថ្មីបន្តទៀត ពីសំណាក់​ជនខិលខូចនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីរួមគ្នាជួយការពារប្រាសាទទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងឲ្យបាននៅឋិតថេរគង់វង្សតទៅអនាគត៕


អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម