កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆ្នាំ ២០២១ ដើម្បីបង្កើនសមត្ថភាពបំរើប្រជាពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆ្នាំ ២០២១ ដើម្បីបង្កើនសមត្ថភាពបំរើប្រជាពលរដ្ឋ

Published

on

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជារៀងរាល់ឆ្នាំតែងតែបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការលើការងារបង្កា បង្ក្រាប និងសង្គ្រោះដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឲ្យមានកម្មវិធីប្រលងកាយសម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឲ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។ ជាក់ស្តែងនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆ្នាំ ២០២១ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូរឡាំពិក ប្រកបដោយភាពស្វាហាប់បំផុតដើម្បីបង្កើនសមត្ថភាពការពារ និងបំរើពលរដ្ឋដោយភាពស្មោះត្រង់ ៕

ដោយ ៖ វិមាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services